Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងទេសចរណ៍ អនុញ្ញាតឱ្យបើកក្លិបហាត់ប្រាណឡើងវិញ តែត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ទប់ស្កាត់កូវីដ១៩

Sang Kim | Nov 19, 2020
ក្រសួងទេសចរណ៍ អនុញ្ញាតឱ្យបើកក្លិបហាត់ប្រាណឡើងវិញ តែត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ទប់ស្កាត់កូវីដ១៩
Clinic narith

(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងទេសចរណ៍ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យបើកឡើងវិញនូវក្លិបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានី-ខេត្ត។

ក្រសួងទេសចរណ៍ថែមទាំងបានដាស់តឿនដល់ម្ចាស់អាជីវកម្មក្លិបហាត់ប្រាណទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពរបស់ ក្រសួងទេសចរណ៍ ដើម្បីបន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវរៀបចំឱ្យមានកន្លែងចុះឈ្មោះភ្ញៀវ អាសយដ្ឋានរបស់ភ្ញៀវ បាញ់ទឹកអាល់កុល ឬជែលលាងដៃ ពាក់ម៉ាសជាប្រចាំ រក្សាគម្លាតសុវត្ថិភាពរបស់ភ្ញៀវ ឧបករណ៍ សម្ភារហាត់ប្រាណនីមួយៗត្រូវដាក់ឱ្យឃ្លាតពីគ្នាយ៉ាងតិច ១៥ម៉ែត្រ និងត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ ហើយត្រូវអនុត្តតាមលក្ខខណ្ឌតម្រូវផ្សេងៗរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ព្រមទាំងត្រូវផ្ដល់សេវាកម្មប្រកបដោយគុណភាព។

ខាងក្រោមនេះជាលិខិតអនុញ្ញាតរបស់ក្រសួងទេសចរណ៍៖

2E1FA5A3-DFD8-4685-BDCD-47171EDF124B