Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងការពារជាតិ អូស្ត្រាលី បណ្ដេញទាហាន១០នាក់ពីក្របខណ្ឌការងារ ពីបទប្រព្រឹត្តអំពើឧក្រិដ្ឋកម្មនៅ អាហ្វហ្កានីស្ថាន

Sang Kim | Nov 27, 2020
ក្រសួងការពារជាតិ អូស្ត្រាលី បណ្ដេញទាហាន១០នាក់ពីក្របខណ្ឌការងារ ពីបទប្រព្រឹត្តអំពើឧក្រិដ្ឋកម្មនៅ អាហ្វហ្កានីស្ថាន
Clinic narith

ក្រសួងការពារជាតិ អូស្ត្រាលី បានបណ្ដេញទាហានយ៉ាង​តិច​ដប់នាក់ និងលុបឈ្មោះពួកគេចេញពីបញ្ជីក្របខណ្ឌការងារ បន្ទាប់ពីមាន​ព័ត៌​មាន​​ដែលគួរឲ្យទុកចិត្ត គួបផ្សំជាមួយនឹងភស្តុតាងគ្រប់គ្រាន់ បង្ហាញថាពួកគេបានប្រព្រឹត្តអំពើខុសច្បាប់ជាច្រើនករណី នៅពេល​បំពេញបេសកកម្ម​នៅប្រទេស អាហ្វហ្កានីស្ថាន។

ការបណ្ដេញទាហានដប់នាក់នេះកើតមានឡើងបន្ទាប់ពីមានរបាយការណ៍ដ៏គួរឲ្យជឿ​ទុកចិត្តពីក្រុមអ្នកស្រាវជ្រាវ​ឯករាជ្យចេញផ្សាយ​កាលពីសប្ដាហ៍មុន។ យោងតាមរបាយការណ៍នោះ ទាហានអូស្ត្រាលី១៩នាក់បានបាញ់សម្លាប់ឈ្លើយសឹក និងជនស៊ីវិលអាហ្វហ្កានីស្ថាន សរុបចូលគ្នា៣៩នាក់។ របាយការណ៍នោះមិនបានបញ្ចេញឈ្មោះទាហានដៃដល់ទាំង១៩នាក់ទេ ប៉ុន្តែច្បាស់ណាស់ថាមិនត្រឹមតែពួកគេត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌការងារ និងបណ្ដេញចេញពីជួរកងទ័ពប៉ុណ្ណោះទេ ពួកគេនឹងត្រូវចាប់បញ្ជូនឡើងតុលាការថែមទៀត ដើម្បីជំនុំជម្រះទោស។

រហូតមកដល់ពេលនេះ ទាហានដប់នាក់បានទទួលដំណឹងពីការបណ្ដេញចេញនេះរួចហើយ។ ពួកគេជាអ្នកសមគំនិត ឬជាអ្នកដែលបានដឹងឮពី​អំពើឧក្រិដ្ឋកម្មនោះ ប៉ុន្តែសុខចិត្តនៅស្ងៀមមិនព្រមជួយរកយុត្តិធម៌ឲ្យជនរងគ្រោះ។ ពួកគេមិនមានទោសដល់ថ្នាក់ត្រូវឡើងតុលាការទេ។ ចំណែកជនដៃដល់នៅក្នុងរឿងនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕