Alynana Media Cambodia

Banner ads header
Icon Collap
...
Home / សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន ! ថ្មីៗនេះមានករណីបន្លំបោកប្រាស់ ការទិញ លក់ តាមប្រពន្ធ័អនឡាញ

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន ! ថ្មីៗនេះមានករណីបន្លំបោកប្រាស់ ការទិញ លក់ តាមប្រពន្ធ័អនឡាញ

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន ! ថ្មីៗនេះមានករណីបន្លំបោកប្រាស់ ការទិញ លក់ តាមប្រពន្ធ័អនឡាញ
452   06-01-2021   5 months ago

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត  សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថាថ្មីៗនេះមានករណីបន្លំបោកប្រាស់ ការទិញ លក់ តាមប្រពន្ធ័អនឡាញ (Online) ជាបន្តបន្ទាប់ដោយជនល្មើសបានបង្កើតគណនីហ្វេសប៊ុកក្លែង របស់ហាងផ្សេងៗជាច្រើន និងបានផ្សព្វផ្សាយលក់ផលិតផលនានាតាមប្រព័ន្ធអនឡាញ ឱ្យទៅអតិថិជនរបស់ខ្លួន។

នៅពេលដែលមានអតិថិជនសាកសួររកទីតាំងធ្វើអាជីវកម្ម ជនល្មើសបានផ្ញើរទីតាំងរបស់ហាងលក់ផលិតផលត្រឹមត្រូវ និងរូបភាពបង្ហាញ ប្រាប់អតិថិជន ដើម្បីជាការបន្លំបោកប្រាស់ឱ្យអតិថិជនមានជំនឿ និងផ្ញើរប្រាក់មកឱ្យខ្លួនតាមរយៈការទិញ លក់ ផលិតផលផ្សេងៗនេះ ប៉ុន្តែពេលទទួលបានប្រាក់ពីអតិថិជនហើយ ជនសង្ស័យមិនបានផ្ញើរ ផលិតផល នោះឱ្យទៅអតិថិជនទេ។

សកម្មភាពបន្លំបោកប្រាស់ តាមរូបភាពខាងលើនេះបានធ្វើឱ្យមហាជន ឬអតិថិជនដែលរងគ្រោះ ដោយការក្លែងបន្លំនេះ បានធ្វើឲ្យជនរងគ្រោះយល់ច្រឡំជាខ្លាំងទៅលើម្ចាស់ហាងត្រឹមត្រូវពិតប្រាកដថាជាអ្នកប្រព្រឹត្តសកម្មភាពបែបនេះទៅវិញ ។

ដូចនេះស្នងការដ្ឋាននគរបាលខេត្តកំពត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋពិសេសបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាចូលរួមសហការណ៍ផ្សព្វផ្សាយបន្តដើម្បីឱ្យមហាជនទូទៅលោកបានជ្រាបជាព័ត៌មាន និងកុំឱ្យមានការចាញ់បោកជនខិលខូច ខាងលើជាបន្តទៀត ម៉្យាងទៀតក៏ជាការក្រើនរំលឹកដល់មហាជនគ្រប់មជ្ឈដ្ឋានមេត្តាមានការប្រុងប្រយ័ត្ន បំផុតចំពោះករណីបោកប្រាស់ដែលកើតឡើងដោយការ(ទិញ-លក់) សម្ភារ ឧបករណ៍ផ្សេងៗ តាមរយៈប្រព័ន្ធអនឡាញ (Online) នេះ សូមមេត្តាចូលរួមសហការណ៍ផ្តល់ព័ត៌មានដើម្បីឈានទៅវែកមុខជនខិលខូចខាងលើយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ និងឈានទៅលុបបំបាត់ឲ្យបាននូវបណ្តាបទល្មើសដូចលើកឡើងខាងលើនេះ៕

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

C94B2D57-4116-4902-9788-092066CFB517