Alynana Media Cambodia

Banner ads header
Icon Collap
...
Home / ក្រសួងការងារ ប្រកាសអំពីការផាកពិន័យលើពលករ ដែលគេចវេះ មិនធ្វើចត្តាឡីស័កត្រឹមត្រូវ

ក្រសួងការងារ ប្រកាសអំពីការផាកពិន័យលើពលករ ដែលគេចវេះ មិនធ្វើចត្តាឡីស័កត្រឹមត្រូវ

ក្រសួងការងារ ប្រកាសអំពីការផាកពិន័យលើពលករ ដែលគេចវេះ មិនធ្វើចត្តាឡីស័កត្រឹមត្រូវ
455   15-02-2021   8 months ago

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង អំពីការផាកពិន័យលើពលករខ្មែរ ដែលគេចវេះ មិនធ្វើចត្តាឡីស័កត្រឹមត្រូវតាមវិធានការសុខាភិបាល។

សេចក្តីជូនដំណឹងនេះ ធ្វើឡើងដោយយោងតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអនុក្រឹត្យលេខ១២៩អនក្រ.បក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅ តាមច្រកចេញចូល។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបញ្ជាក់ថា ដើម្បីថែរក្សាសុវត្ថិភាព សុខភាព សាធារណៈ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ជាពិសេសចំពោះសុខភាពរបស់ពលករ និងក្រុមគ្រួសារផ្ទាល់ ក្រសួងការងារតម្រូវឱ្យពលករទាំងអស់អនុវត្តដូចខាងក្រោម៖

១៖ មិនត្រូវលួចឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាឡើយ ដែលអាចមានហានិភ័យខ្ពស់ចំពោះ អាយុជីវិតផ្ទាល់ខ្លួន និងការនាំជំងឺឆ្លង ចូលមកប្រទេសកម្ពុជា។

២៖ ករណីត្រូវចូលមកប្រទេសកម្ពុជា ត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល ដោយមិនត្រូវគេចវេះជាដាច់ខាត។ ករណីគេចវេះមិនព្រមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ នឹងត្រូវទទួលរងការផាក ពិន័យចំនួន ១ ០០០ ០០០រៀល ឬច្រើនជាងនេះ និងទទួលទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិ ព្រហ្មទណ្ឌជាធរមាន។

៣៖ សហការផ្តល់ព័ត៌មានដល់ស្ថានទូត ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិត ពាក់ព័ន្ធនឹងមេខ្យល់ដែល សន្យានាំបងប្អូនពលករឆ្លងដែនចេញ-ចូលខុសច្បាប់ ប្រទេសកម្ពុជា៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖