Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វេជ្ជបណ្ឌិត ឱ វណ្ណឌីនទាត់ចោលព័ត៌មានក្លែងក្លាយថាដែល​ថាកម្ពុជាយកវ៉ាក់សាំងចិនមកចាក់លក់យកលុយ

Sang Kim | Feb 24, 2021
វេជ្ជបណ្ឌិត ឱ វណ្ណឌីនទាត់ចោលព័ត៌មានក្លែងក្លាយថាដែល​ថាកម្ពុជាយកវ៉ាក់សាំងចិនមកចាក់លក់យកលុយ
Clinic narith

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោក ស្រី ឱ វណ្ណឌីន បានថ្លែងច្រានចោលនូវការចុះផ្សាយ របស់សារព័ត៌មាន Angkor Times បានចេញផ្សាយថា កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ។

អ្នកនាំពាក្យចាត់ទុកការចុះផ្សាយនេះ ជារឿងមិនពិត ព្រោះការចាក់វ៉ាក់សាំង បានធ្វើឡើងចាក់ទៅតាមក្រុមនុស្ស ដែលក្រសួងបានប្រកាសឲ្យមកចាក់ដោយស្ម័គ្រចិត្ត។ លោកស្រីក៏ថ្កោលទោសចំពោះជនដែលផ្សព្វផ្សាយបំពុលសង្គម ដែលប្រឌិតបង្កើតបញ្ហាឡើង ដោយសារក្រសួងមិនតម្រូវឲ្យអ្នកទៅចាក់មានបង់ប្រាក់ទេ ហើយក៏គ្មានវ៉ាក់សាំងយកទៅចាក់យកតម្លៃថ្លៃនោះដែរ។

 

លោក ស្រីថ្លែងថា ” នៅក្នុងមន្ទីរពេទ្យកាល់ម៉ែតមិនមានការលក់ដូរវ៉ាក់សាំងនោះទេ ហើយស្នើឲ្យអាជ្ញាធរសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ចំពោះសារព័ត៌មានមួយនេះ”។

សារព័ត៍មាន《Angkor Times》បានលើកឡើងថា មានអ្នកអានរបស់ខ្លួនបានផ្តល់ព័ត៍មានអោយខ្លួនថា នៅរសៀលថ្ងៃនេះពួកគេបានទទួលសារខ្លីនិយាយថា បើហ៊ានចេញថ្លៃសេវា១២០ដុល្លារនឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩។

សារខ្លីនោះបានបង្ហាញទៀតថា ថ្វីត្បិតការណាត់ចាក់វ៉ាក់សាំងមុននេះគឺមិនត្រូវគិតថ្លៃ ប៉ុន្តែម្នាក់ៗត្រូវបង់ប្រាក់ចំនួន១២០ដុល្លារថ្លៃសេវា តម្លៃនេះរួមទាំងថ្លៃសេវាដឹកជញ្ជូនទៅវិញទៅមកផងដែរ ហើយកំណត់ត្រឹម១០០០នាក់ប៉ុណ្ណោះ បើឆ្លើយតប(Reply)សារនេះគឺអាចណាត់ចាក់វ៉ាក់សាំងបានហើយ៕