Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ដំណឹងល្អ! វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០​នាក់​

Sang Kim | Feb 24, 2021
ដំណឹងល្អ! វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០​នាក់​
Clinic narith

ភ្នំពេញ៖ វិទ្យាស្ថាន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ផ្នែក​សាធារណការ និង​ដឹកជញ្ជូន ផ្តល់​អាហារូបករណ៍ ១០០% សម្រាប់​និស្សិត​ឆ្នើម​ចំនួន ៥០​នាក់ និង​អាហារូបករណ៍ ៥០% និស្សិត​នារី សម្រាប់​ឆ្នាំ​សិក្សា ២០២១–២០២២​។​

​តាមរយៈ​សេចក្តី​ជូនដំណឹង​របស់ វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អោយដឹងថា វិទ្យាស្ថាន​សម្រេច​ផ្តល់​អាហារូបករណ៍ ១០០% សម្រាប់​និស្សិត​ឆ្នើម​ចំនួន ៥០​នាក់ និង​អាហារូបករណ៍ ៥០% និស្សិត​នារី លើ​មាន​កម្រិត​បរិញ្ញាបត្រ​+១ (​វិស្វករ​) សិក្សា ៥​ឆ្នាំ លើ​ជំនាញ ១-​វិស្វករ​សំណង់ សាធារណការ ឯកទេស (​ក​-​សំណង់​ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន ស្ពាន ផ្លូវដែក និង​កំពង់ផែ ខ​-​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​) ២-​បរិញ្ញាបត្រ​ដឹកជញ្ជូន​ផ្លូវគោក សិក្សា ៤​ឆ្នាំ ឯកទេស សេដ្ឋកិច្ច និង​គ្រប់គ្រង​ដឹកជញ្ជូន​ផ្លូវគោក ៣-​បរិញ្ញាបត្រ​ភស្តុភារ​កម្ម សិក្សា ៤​ឆ្នាំ ឯកទេស គ្រប់​គ្រង់​ភស្តុភារ​កម្ម និង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់ ៤– បរិញ្ញាបត្រ​នាវាចរ សិក្សា ៤​ឆ្នាំ ឯកទេស បរិបា​ល​នាវា និង​ម៉ាស៊ីន​នាវា​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​កម្មវិធី តម្រង់ទិស​ជំនាញ​សិក្សា និង​ការងារ មានប្រសាសន៍ថា និស្សិត​នឹង​ទទួលបាន​អត្ថប្រយោជន៍​ច្រើន ទាំង​អំឡុងពេល​សិក្សា និង​នៅពេល​បញ្ចប់​ការសិក្សា​នៅទីនេះ ។ ​

​ថ្ងៃ​បើកទទួល​ពាក្យ​ប្រឡង​ចូលរៀន​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូត​ត្រឹម​ថ្ងៃ ២៨ កុ​ម្ភៈ ២០២១ វេលា​ម៉ោង ៥ ល្ងាច​។ និស្សិត​មាន​ជម្រើស ២ ដែល​អាច​ដាក់​ពាក្យ គឺ​ដាក់ពាក្យ​ប្រលង​ដោយផ្ទាល់​នៅ វិទ្យាស្ថាន ឬ​ស្កេ​ន​ពាក្យ​ប្រលង ទម្រង់ PDF រួច​ផ្ញើ​ទៅកាន់​ប្រព័ន្ធ​សង្គម Telegram តាមរយៈ​លេខ​ទូរស័ព្ទ ០៩៦–៥៣០–៥០៨៩​។ ព័ត៌មាន​បន្ថែម​ទាក់ទង​លេខ​ទូរ​ស៍ព្ទ ០៩៦–៩៣៣–៤២៥៣ /០៩៥–៤០៤– ៥៩០ អាសយដ្ឋាន​៖ ផ្លូវ​លេខ ៥៩៨ (​ផ្លូវ​ឯកឧត្តម ជា សុផារ៉ា​)​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​(​ខាងក្រោយ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​)​។​

​សូមបញ្ជាក់ថា វិទ្យាស្ថាន​នេះ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏ ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ កន្លងទៅ៕

IMG_1337-scaledIMG_1339IMG_1340