Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ប្រឆាំង​រដ្ឋ​ប្រហារ​យោធារបស់​​មី​យ៉ាន់​ម៉ា​នៅ​តែ​បន្ត​ក្នុង​ទីក្រុង ​Dawei

Sang Kim | Feb 24, 2021
ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ប្រឆាំង​រដ្ឋ​ប្រហារ​យោធារបស់​​មី​យ៉ាន់​ម៉ា​នៅ​តែ​បន្ត​ក្នុង​ទីក្រុង ​Dawei
Clinic narith

មីយ៉ាន់ម៉ា៖ មនុស្ស​ជាច្រើន​ក្រុម​បាន​ចូលរួម​ក្បួន​តវ៉ា​នៅ​ទូទាំង​ទីក្រុង​ ​Dawei ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ភាគ​ខាង​ត្បូង​នៅ​ថ្ងៃ​ពុធ​នេះ ជា​ការ​គាំទ្រ​ដល់​ចលនា​បះបោរ​ស៊ីវិល ដែល​កំពុងតែ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​។​

ក្រុម​គ្រូបង្រៀន និស្សិត វិស្វករ បុគ្គលិក​ធនាគារ ព្រះសង្ឃ ក្រុម​ជនជាតិភាគតិច​ការ៉ែន និង​ពលរដ្ឋ​សាមញ្ញបាន​នាំគ្នា​ចេញ​តវ៉ា​ពាសពេញ​ទីក្រុង​នេះ​។​ ខណៈ​កំពុង​កាន់​បដា ទង់ និង​រូបថត​របស់​មេដឹកនាំ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែងលោកស្រី Aung San Suu Kyi ពួកគេ​បាន​ទាម​ទា​ឲ្យ​រដ្ឋាភិបាល​យោធា​ ដោះលែង​ក្រុម​មេដឹកនាំ​ស៊ីវិល​ទាំងអស់​ដែល​កំពុង​ជាប់ឃុំ និង​ចុះ​ចេញពី​ការ​ដណ្ដើម​អំណាច​។​

មិន​ខុស​ពី​កន្លែង​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​នេះ គេ​តែង​ឃើញ​មាន​ការ​តវ៉ា​ប្រចាំថ្ងៃ​ទ្រង់ទ្រាយ​ធំ​ៗ ចាប់​តាំងពី​យុទ្ធនា​ការបះបោរ​ស៊ី​វិល​បាន​ចាប់ផ្ដើម​ភ្លាមៗ បន្ទាប់ពី​ការ​ដណ្ដើម​ក្ដោប​ក្ដាប់​អំណាច​ថ្ងៃទី​១ ខែ​កុម្ភៈ ដែល​បាន​បញ្ចប់​លទ្ធិប្រជាធិបតេយ្យ​ក្មេងខ្ចី​របស់​សហភាព​មី​យ៉ាន់​ម៉ា​៕