Alynana Media Cambodia

Banner ads header
Icon Collap
...
Home / ថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៤៧៧នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៩៦នាក់​ ៖

ថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៤៧៧នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៩៦នាក់​ ៖

ថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៤៧៧នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៩៦នាក់​ ៖
187   10-04-2021   1 month ago

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៤៧៧នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៩៦នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកឆ្លងទាំង៤៧៧នាក់ គឺសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៤៥៤នាក់, ខេត្តតាកែវ ៤នាក់, ខេត្តស្វាយរៀង ៤នាក់, ខេត្តកណ្តាល ៤នាក់, ខេត្តព្រៃវែង ៣នាក់ និងខេត្តព្រះសីហនុ ៦នាក់។

សម្រាប់អ្នកជាសះស្បើយទាំង៩៦នាក់វិញ គឺជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤០៨១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៣ ៥៤៩នាក់, អ្នកជាសះស្បើយចំនួន ២០៨០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១៩៧០នាក់, អ្នកស្លាប់ចំនួន ២៦នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕