Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សេដ្ឋកិច្ចប្រទេសចិនមានកំណើន ១៨.៣ភាគរយ ក្នុងត្រីមាសទី១ដោយសារមូលហេតុទាំងនេះ

Admin Alynana | Apr 16, 2021
សេដ្ឋកិច្ចប្រទេសចិនមានកំណើន ១៨.៣ភាគរយ ក្នុងត្រីមាសទី១ដោយសារមូលហេតុទាំងនេះ
Clinic narith

(ប៉េកាំង)៖ សេដ្ឋកិច្ចរបស់ប្រទេសចិនទទួលបានកំណើន ១៨.៣ភាគរយ ក្នុងត្រីមាសទី១នៃឆ្នាំ២០២១នេះ ធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ដែលវាគឺជាកំណើន GDP ធំបំផុតគិតចាប់តាំងពីចិន បានចាប់ផ្តើមកំណត់ត្រាទិន្នន័យប្រចាំត្រីមាស កាលពី៣ទសវត្សរ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។

កំណើនសេដ្ឋកិច្ចចិនសម្រាប់ត្រីមាសទី ១ នៃឆ្នាំ២០២១នេះ មានសភាពខ្ពស់ខ្លាំងខុសពីធម្មតា ដោយសារតែវាត្រូវបានប្រៀបធៀបជាមួយ នឹងត្រីមាសទី ១ នៃឆ្នាំ២០២០ ដែលជាពេលសេដ្ឋកិច្ចរបស់ មហាយក្សនៅអាស៉ីនៅមួយនេះ ទទួលបានការថយចុះជាលើកដំបូង ព្រោះតែការផ្ទុះឡើងនូវិបត្តិជំងឺ COVID-19។

ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យខាងលើនៅតែរំលេចឲ្យឃើញយ៉ាងច្បាស់នូវ ការបន្តស្ទុះងើបឡើងដ៏ឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ចិន ដែលត្រូវបានជំរុញដោយសកម្មភាពឧស្សាហកម្ម ក៏ដូចជាការនាំចេញយ៉ាងមមាញឹក ពោលគឺល្អជាងប្រទេសសេដ្ឋកិច្ចធំៗដទៃទៀតឆ្ងាយណាស់។

គួរបញ្ជាក់ថា នៅពេល COVID-19 ត្រូវបានរកឃើញដំបូងបំផុត នៅភាគកណ្តាលប្រទេសចិន កាលពីចុងឆ្នាំ២០១៩ រដ្ឋាភិបាលចិនបានចាត់វិធានការឆ្លើយតបភ្លាមៗ និងមានលក្ខណៈតឹងរ៉ឹងជាទីបំផុត ដែលជាហេតុធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួន ឆាប់បានស្តារឡើងវិញ។ នៅក្នុងឆ្នាំ២០២០ ចិនបានក្លាយជាមហាអំណាចតែមួយគត់ ដែលទទួលបានកំណើនសេដ្ឋកិច្ច៕