Alynana Media Cambodia

Banner ads header
Icon Collap
...
Home / សហរដ្ឋអាមេរិក៖ មនុស្សជាង ៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៦១នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

សហរដ្ឋអាមេរិក៖ មនុស្សជាង ៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៦១នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

សហរដ្ឋអាមេរិក៖ មនុស្សជាង ៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៦១នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ
126   02-05-2021   1 week ago

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤២,០៣៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៦១នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,១៤៦,០០៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៩០,៧០៤នាក់ និងជាសះស្បើយឡើងសរុប ២៥,៧៧៧,៩២៧នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣១លាននាក់។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) នៅដើមសប្តាហ៍នេះបានចេញសេចក្ដីណែនាំសុខាភិបាលថ្មីមួយ ដោយអនុញ្ញាតឲ្យអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ឬ ២ដូស ធ្វើសកម្មភាពនៅខាងក្រៅដូចជា «ដើរលេង ឬហាត់ប្រាណ» ដោយមិនចាំបាច់ពាក់ម៉ាស់ តែត្រូវពួកគេត្រូវបន្តអនុវត្ត ការពាក់ម៉ាសនៅតាមទីសាធារណៈ ឬទីប្រជុំដដែល។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប២៣៧លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៤៣.៨លាននាក់ (៤៣.៨%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ៩៩.៦លាននាក់ (៣០.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕