Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចតេជោៈ នឹងបើកការបិទខ្ទប់រាជធានីនៅថ្ងៃទី៦ឧសភា បិទតែតំបន់តូចៗប៉ុណ្ណោះ

Admin Alynana | May 02, 2021
សម្តេចតេជោៈ នឹងបើកការបិទខ្ទប់រាជធានីនៅថ្ងៃទី៦ឧសភា បិទតែតំបន់តូចៗប៉ុណ្ណោះ
Clinic narith

ភ្នំពេញៈការបិទខ្ទប់រាជធានីភ្នំពេញនឹងបើកឡើងវីញនៅថ្ងៃទី៦ឧសភាខាងមុខនេះ បើតាមអ្វីដែលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់។ សម្ដេចតេជោ នៅយប់ថ្ងៃទី០២ ខែឧសភានេះ បានអះអាងច្បាស់ៗថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ។ ពោលអាចនឹងបិទតំបន់តូចៗមួយចំនួនដែលមានហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់បែបនេះ ជាការគឺឆ្លើយតបទៅនឹងអ្នកខមមិន( Comment) ដែលបានចូលទៅ Comment ក្នុងហ្វេសបុករបស់សម្ដេចថា ចង់ដឹងអំពីស្ថានភាពក្រោយថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃកំណត់បើករាជធានីភ្នំពេញឡើងវិញ ក្រោយបិទខ្ទប់រយៈពេល៣សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩។

ម្ចាស់គណនីហ្វេសបុកឈ្មោះ Tuo បានសរសេរថា «សម្តេចថ្ងៃទី៥នេះ សូមសម្តេចបើកផ្លូវវិញមែនទែនមក។ ក្មួយជាប់នៅខេត្តយូរថ្ងែមកហើយដែរ មិនទាន់ចូលទៅភ្នំពេញវិញបាន ព្រោះត្រូវឡើងមកចាក់វ៉ាក់សាំង ហើយថវិកាក៏ជិតអស់។ សំណាងហើយក្មួយស្គាល់គេគេឲ្យផ្ទះស្នាក់នៅអត់គិតអ្វីពីក្មួយ»។

សម្ដេចតេជោបានមានប្រសាសន៍ឆ្លើយតបដោយគូសបញ្ជាក់ថា «ពុំមានហេតុផលបន្តបិទទេ។ យើងនឹងបើក តែខេត្ត ឬរាជធានីអាចបិទតំបន់តូចៗ ដែលនៅមានហានិភ័យ លើការឆ្លងខ្ពស់។ ការបិទកន្លងមក គឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លងនិងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ»។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសយកវិធានការបន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយការកំណត់បិទខ្ទប់នេះ ត្រឹមថ្ងៃទី០៦ ខែឧសភា ខាងមុខនេះ។ បើគិតដល់ថ្ងៃទី០៥ ខែឧសភា ការបិទខ្ទប់នេះមានរយៈពេល៣សប្ដាហ៍៕