Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រជាជនវៀតណាម បាននាំគ្នាទៅបោះឆ្នោត ខណៈដែលកំពុងមានការរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសរបស់ខ្លួន

Sang Kim | May 23, 2021
ប្រជាជនវៀតណាម បាននាំគ្នាទៅបោះឆ្នោត ខណៈដែលកំពុងមានការរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសរបស់ខ្លួន
Clinic narith

(ហាណូយ)៖ ប្រជាជនវៀតណាម បាននាំគ្នាទៅបោះឆ្នោត ដោយមនុស្សរាប់លាននាក់រំពឹងថា នឹងជ្រើសរើសជ្រើសតំណាងរាស្រ្ត ខណៈដែលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

បេក្ខជនឯករាជ្យតិចជាងមុន កំពុងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលមាន ៥០០ អាសនៈដែលធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង ហើយជាធម្មតាបន្ទាប់ពីគណបក្សកុម្មុយនិស្តកាន់អំណាច រៀបចំសមាជរបស់ខ្លួនដើម្បីជ្រើសរើសមេដឹកនាំថ្មី។

ទោះបីជាមានការកើនឡើងនូវការបើកចំហ ចំពោះការផ្លាស់ប្តូរសង្គមនៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក៏ដោយ ក៏បក្សកុម្មុយនិស្តដែលជាគណបក្សកុម្មុយនិស្តមួយ ក្នុងចំណោមគណបក្សកុម្មុយនិស្តកាន់អំណាចយូរនៅលើពិភពលោក បានរក្សាការគ្រប់គ្រងយ៉ាងតឹងរឹងលើប្រទេសវៀតណាម និងប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន និងអត់ធ្មត់ចំពោះការប្រឆាំងតិចតួច។

អ្នកបោះឆ្នោតដែលបានចុះឈ្មោះមានចំនួនជិត ៦៩.២ លាននាក់ ក៏នឹងបោះឆ្នោតអោយសមាជិកក្រុមប្រឹក្សាប្រជាជននៅថ្នាក់ខេត្ត និងស្រុកផងដែរ។

ចំនួនបេក្ខជន ដែលមិនមែនជាសមាជិកគណបក្សបានធ្លាក់ចុះនៅឆ្នាំនេះ ពីចំនួន៩៧នាក់ក្នុងការបោះឆ្នោតមុន នៅឆ្នាំ ២០១៦ ដល់៧៤នាក់ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា ចំនួនតំណាងរាស្ត្រដែលមិនមែនជាសមាជិកគណបក្សបានធ្លាក់ចុះពាក់កណ្តាលក្នុងការបោះឆ្នោតបីលើកចុងក្រោយ៕លទ្ធផលនៃការបោះឆ្នោត ជាទូទៅត្រូវប្រកាស បន្ទាប់ពីរយៈពេលប្រហែលពីរសប្តាហ៍ក្រោយ៕