Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វៀតណាម នៅតែបន្តរកឃើញអ្នកឆ្លងកូវីដ១៩ក្នុងសហគមន៍ចំនួន «២៥៣ករណី» និងករណីស្លាប់ម្នាក់នៅថ្ងៃនេះ

Sang Kim | May 28, 2021
វៀតណាម នៅតែបន្តរកឃើញអ្នកឆ្លងកូវីដ១៩ក្នុងសហគមន៍ចំនួន «២៥៣ករណី» និងករណីស្លាប់ម្នាក់នៅថ្ងៃនេះ
Clinic narith
អាជ្ញាធរសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះបានរាយការណ៍ថា មានករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ២៥៣ករណីបន្ថែមទៀត ក្នុងនោះមានតែ១ករណីប៉ុណ្ណោះជាករណីនាំចូល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។
 
អាជ្ញារបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ទាំង ២៥៣ករណីខាងលើ មាន ១៧៦ករណីត្រូវបានរកឃើញនៅខេត្ត Bắc Giang, ៣៣ករណីនៅខេត្ត Bắc Ninh, ២៥ករណីនៅទីក្រុងហូជីមិញ, ១០ករណីនៅខេត្ត Lạng Sơn, ០៤ករណីនៅរដ្ឋធានីហាណូយ និង០៥ករណីទៀតនៅខេត្តចំនួន០៥ផ្សេងទៀត។
 
ក្នុងថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះ ម្នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤៧នាក់។
 
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងសរុប ៦,៥៧០ករណី ក្នុងនោះករណីសហគមន៍មានចំនួន ៥,០៧៧ករណី និងករណីនាំចូល ១,៤៩៣ករណី។ ចំណែកអ្នកជាសះស្បើយមានចំនួនសរុប ២,៨៩៦នាក់៕