Alynana Media Cambodia

Banner ads header
Icon Collap
...
Home / វៀតណាម​រកឃើញ​វីរុស​បម្លែងថ្មី​មាន​លក្ខណៈចម្រុះ​ដែលអាច​រីករាលដាល​យ៉ាងឆាប់រហ័ស​ក្នុងខ្យល់​អាកាស​​​

វៀតណាម​រកឃើញ​វីរុស​បម្លែងថ្មី​មាន​លក្ខណៈចម្រុះ​ដែលអាច​រីករាលដាល​យ៉ាងឆាប់រហ័ស​ក្នុងខ្យល់​អាកាស​​​

វៀតណាម​រកឃើញ​វីរុស​បម្លែងថ្មី​មាន​លក្ខណៈចម្រុះ​ដែលអាច​រីករាលដាល​យ៉ាងឆាប់រហ័ស​ក្នុងខ្យល់​អាកាស​​​
202   31-05-2021   3 weeks ago
វៀតណាម៖ នៅពេលថ្មីៗ​កន្លងទៅនេះ​ ក្រសួង​សុខាភិបាល​វៀតណាម​បានប្រកាស​រកឃើញវីរុស​បម្លែងថ្មីនៃ​ជំងឺកូវីដ​១៩មួយ ​ដែលបូក​បញ្ចូល​រវាង​វីរុសបម្លែងថ្មី​ពីរប្រភេទដែល​ត្រូវរក​ឃើញនៅ​ឥណ្ឌានិង​អង់គ្លេស​ ដែលអាច​រីករាលដាល​យ៉ាង​ឆាប់រហ័ស​ក្នុងខ្យល់​អាកាស។ ក្រៅពីនេះ ​លោក​ Hans Kluge ​ប្រធាន​តំបន់អឺរ៉ុបនៃ​អង្គការ​សុខភាព​ពិភពលោក​បានព្រមានថា​ បន្ទាប់ពី​មានប្រជាជន​យ៉ាង​ហោចណាស់​៧០ភាគរយ​ចាក់វ៉ាក់សាំង ​ទើប​ជំងឺកូវីដ១៩​​អាចបញ្ចប់ ​។ ​
 
ព្រមពេល​ជាមួយគ្នានេះ ​លោកបាន​ថ្លែងថា ​ការចាក់វ៉ាក់សាំង​ជំងឺកូវីដ១៩​នៅអឺរ៉ុបនៅតែ​ដំណើរការ​យឺតយ៉ាវ​ណាស់ ។
 
តាមការផ្សាយ​ដំណឹងឱ្យដឹងថា ​កាលពី​ថ្ងៃទី២៩​ខែឧសភា ​លោក ​Nguyen ​Thanh ​Long ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​វៀតណាម​បានថ្លែងថា វីរុស​បម្លែងថ្មី​មានលក្ខណៈចម្រុះ​នេះគឺមាន​គ្រោះថ្នាក់​ណាស់ ​ព្រោះវាមាន​សមត្ថភាព​រីករាលដាល​កាន់តែខ្លាំងក្លា​ដែលអាចរីករាល​ដាលយ៉ាង​ឆាប់រហ័សក្នុង​ខ្យល់អាកាស​ ។ វីរុសចម្រុះ​ដែលត្រូវ​រកឃើញថ្មីនេះ​នៅមិនទាន់​ត្រូវដាក់ឈ្មោះទេ ។
 
លោក Hans​ Kluge ប្រធាន​តំបន់អឺរ៉ុបនៃអង្គការ​សុខភាពពិភពលោក​បានថ្លែងថា ​កាលណា​អត្រាចាក់វ៉ាក់សាំង​របស់យើងឈាន​ដល់៧០ភាគរយ​ដែលជាអត្រា​គ្របដណ្តប់ទាប​បំផុត នោះ ​ទើប​ការរីករាលដាល​អាចបញ្ចប់ ​។ លោក​បានថ្លែងទៀតថា​ លោក​ព្រួយបារម្ភ​ខ្លាំងបំផុតគឺ​វីរុសបម្លែងថ្មីនេះ​មានលក្ខណៈ​រីករាលដាល​ខ្លាំងជាងមុន៕