Alynana Media Cambodia

Banner ads header
Icon Collap
...
Home / សហរដ្ឋអាមេរិក៖ មនុស្ស ១៧,៨២១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៧៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

សហរដ្ឋអាមេរិក៖ មនុស្ស ១៧,៨២១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៧៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

សហរដ្ឋអាមេរិក៖ មនុស្ស ១៧,៨២១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៧៤នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ
163   04-06-2021   2 weeks ago

នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៧,៨២១នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥៧៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ៣៤,១៧៤,៧៥២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១១,៦១១នាក់ និងជាសះស្បើយឡើងសរុបជាង ២៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានចេញផែនការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៨០លានដូសដំបូង ទៅកាន់បណ្ដាប្រទេសនានានៅជុំវិញពិភពលោក ដោយ ៧៥% នៃវ៉ាក់សាំងទាំងនោះនឹងត្រូវប្រគល់ឲ្យ កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៩៧លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៦៨.៧៣លាននាក់ (៥១.៤%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៣៦.១៥លាននាក់ (៤១.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕