Alynana Media Cambodia

Banner ads header
Icon Collap
...
Home / កម្ពុជានាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល៥ខែឆ្នាំ២០២១នេះ

កម្ពុជានាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល៥ខែឆ្នាំ២០២១នេះ

កម្ពុជានាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល៥ខែឆ្នាំ២០២១នេះ
325   04-06-2021   2 weeks ago

កម្ពុជា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា ក្នុងរយៈពេល៥ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែចេក និងផ្លែស្វាយស្រស់សរុបជាង៣៦ម៉ឺនតោនទៅកាន់ទីផ្សារបរទេស ក្នុងនោះការនាំចេញផ្លែចេកស្រស់កើនឡើង៦៨ភាគរយ ចំណែកការនាំចេញផ្លែស្វាយស្រស់កើនឡើង២៥៥ភាគរយ ។

ក្នុងចំណោមផ្លែចេកស្រស់ចំនួន២០ម៉ឺន៥ពាន់២៤,៤៧តោន កម្ពុជាបាននាំចេញទៅកាន់ប្រទេសចិនច្រើនជាងគេចំនួន១៧ម៉ឺន៩ពាន់៩៦,៨១តោន បន្ទាប់មកគឺវៀតណាមចំនួន២ម៉ឺន៥ពាន់១១៣,៣៤តោន សិង្ហបុរីចំនួន៤៨០,៤៨តោន និងជប៉ុនចំនួន៣៣៣,៨៤តោន ។ សម្រាប់ផ្លែស្វាយស្រស់មានចំនួន១៥ម៉ឺន៦ពាន់៧២៤,៥២តោន កម្ពុជាបាននាំចេញទៅ វៀតណាមច្រើនជាងគេចំនួន១៣ម៉ឺន៦ពាន់១០២,៦៥តោន បន្ទាប់មកគឺថៃចំនួន២ម៉ឺន២១៩,២៨ តោន ចិនចំនួន២១១,២២តោន កូរ៉េចំនួន១២៤,៣៨តោន ហុងកុងចំនួន៥០,៧៨តោន សិង្ហបុរីចំនួន១៦,២០តោន និងគុយវ៉ែតចំនួន០,០១តោន ។

ផ្លែចេក និងផ្លែស្វាយស្រស់ គឺជាផលិតផលកសិកម្មដែលកម្ពុជាអាចនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់ ។ បើទោះបីជាកម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួនតែ២១១,២២តោនក្នុងរយៈពេល៥ខែដំបូងក្នុងឆ្នាំ២០២១នេះក៏ដោយ តែកម្ពុជាគ្រោងនឹងនាំចេញផ្លែស្វាយស្រស់ប្រមាណ១០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិន ដោយអាចផ្តល់នូវប្រាក់ចំណូលប្រមាណ១០០លានដុល្លារ នេះបើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់៨០តោនដំបូងទៅកាន់ទីផ្សារប្រទេសចិន កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ។

ឯកឧត្តមបន្ថែមថា គិតមកទល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនចំនួន៥៥ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្ម និងកំពុងបន្តទទួលនូវពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយជាបន្តបន្ទាប់ថែមទៀតផងដែរ ។ យោងតាមស្ថិតិឆ្នាំ២០២០បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយនៅកម្ពុជាមានចំនួនជាង១៣ម៉ឺនហិកតា ផ្ទៃដីអាចប្រមូលផលមានចំនួនជាង៩ម៉ឺនហិកតា និងទិន្នផលជាមធ្យមទទួលបាន១៥តោនក្នុងមួយហិកតា ដែលកម្ពុជាអាចមានបរិមាណស្វាយស្រស់ប្រមាណ១,៣លានតោនក្នុងមួយរដូវជាមធ្យម ៕

ប្រភព៖ កម្ពុជាថ្មី