Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សកម្មភាពប្រាំពីរយ៉ាង ដាច់ខាតកុំធ្វើឱ្យសោះបន្ទាប់ពីអ្នកបានចាក់វ៉ាក់សាំងរួច

Admin Alynana | Aug 23, 2021
សកម្មភាពប្រាំពីរយ៉ាង ដាច់ខាតកុំធ្វើឱ្យសោះបន្ទាប់ពីអ្នកបានចាក់វ៉ាក់សាំងរួច
Clinic narith

ក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ផលប៉ះពាល់តិចតួចលើរាងកាយនឹងលេចឡើង ហើយអាចបង្កការរំខានដល់សកម្មភាពប្រចាំថ្ងៃ ជាពិសេសអ្នកទម្លាប់ហាត់ប្រាណជាប្រចាំ និងអ្នកធ្វើការធ្ងន់ៗ។

ដោយឡែក សម្រាប់ចង់ធ្វើលំហាត់ប្រាណស្រាលៗ ធ្វើការក្នុងកម្រិតមធ្យម នោះអ្នកអាចធ្វើទៅបាន បន្ទាប់ពីពីរបីថ្ងៃដែលអាការបានធូរស្បើយ។ នេះបើតាមការបញ្ជាក់ពី មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) សហរដ្ឋអាមេរិក។

ផ្ទុយទៅវិញ សកម្មភាពហាត់ប្រាណមួយចំនួនក្នុងទម្រង់ធ្ងន់ៗ ឬសកម្មភាពប្រើកម្លាំងសាច់ដុំខ្លាំង ក្រោយពីចាក់វ៉ាក់សាំកូវីដ-១៩ មិនថាតែចំពោះដូសទី១ ទី២ ឬទី៣នោះទេ គប្បីផ្អាកសកម្មភាពសិន ព្រោះអាចនាំឱ្យប្រសិទ្ធភាពរបស់វ៉ាក់សាំងដំណើរការមិនបានល្អ។

យោងតាមការណែនាំរបស់​ CDC បានហាមប្រាមចំពោះសកម្មភាពមួយចំនួនដែលអ្នកទើបតែចាក់វ៉ាក់សាំងរួចថ្មីៗគួរចៀសវាងរួមមាន៖

១. ជិះកង់

Cardiff cyclist confronts driver over 'disgusting' comments - BBC News

ការធាក់កង់អាចធ្វើឱ្យប្រើកម្លាំងខ្លាំងនាំឱ្យប៉ះពាល់ដល់សាច់ដុំ ចង្វាក់ចរន្តឈាមបេះលោតខុសចង្វាក់ និងប៉ះពាល់ដល់សន្លាក់ឆ្អឹងថែមទៀតផង។  ដូច្នេះអ្នកទើបតែចាក់វ៉ាក់សាំងរួចថ្មីៗ អាចនឹងការអាការៈឈឺចាប់ ឬអាចនឹងដកដ្ហើមខ្លីៗ ​ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត​។

២. ហែលទឹក

Is it safe to go swimming in the pool now? Here's what you should keep in mind - The Economic Times

ការហែលទឹក ក៏ត្រូវការប្រើកម្លាំងខ្លាំង ដែលអាចនឹងធ្វើឱ្យរមួលសាច់ដុំជើង ចង្វាក់បេះដូងលោតញាប់ ព្រមទាំងអាចបណ្ដាលឱ្យសន្លប់ទៀតផង។

៣. លើកដុំដែក

4 Things I Wish I Knew Before I Started Lifting Weights | SELF

លើកដុំដែកធ្ងន់ៗ ជាលំហាត់ប្រាណប្រឈមគ្រោះថ្នាក់ជាងគេ ព្រោះការប្រឹងលើកវត្ថុដែលធ្ងន់ខ្លាំង ឬលើសទម្ងន់ អាចបណ្ដាលឱ្យប៉ះពាល់សាច់ដុំបេះដូង ស្របពេលវ៉ាក់សាំងកំពុងដំណើរការ និងជ្រៀបចូលក្នុងប្រព័ន្ធភាពស៊ាំនៃសារពាង្គកាយ។

៤. លោតអន្ទាក់

Benefits of Jumping Rope: 10 Reasons to Pick One Up Today - PureWow

អ្នកដែលទម្លាប់ហាត់ប្រាណដោយលោតអន្ទាក់ (ប្រើខ្សែលោតខ្លួនឯង) ក៏ប្រឈមហានិភ័យនៃការដួលសន្លប់ផងដែរ ក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ព្រោះថាការលោតធ្វើសាច់ដុំគ្រប់សរសៃប្រឹងខ្លាំង និងធ្វើឱ្យបេះដូងដើរញាប់។

៥. អាវ៉ង់

Healthy Cambodia

អ្នកអាវ៉ង់ជាប្រចាំ គួរសម្រាក២សប្ដាហ៍សិន បន្ទាប់ពីចាក់វ៉ាក់សាំងរួច មិនថាដូសទីប៉ុន្មាននោះទេ។ ការអាវ៉ង់ត្រូវការប្រើថាមពលរាងកាយមួយភាគធំដែលអាចប៉ះពាល់ដល់សាច់ដុំដៃនិងដើមទ្រូងខ្លាំងបំផុត។

៦. រត់

How to make running a habit for longer than the lockdown

រត់ក៏ជាសកម្មភាព គួរចៀសវាង ព្រោះវាធ្វើឱ្យដង្ហើមខ្លី ខណៈចរន្តឈាមកំពុងរត់លឿនដែរនោះ អាចធ្វើឱ្យឥទ្ធិពលវ៉ាក់សាំងក្នុងខ្លួន បណ្ដាលឱ្យអ្នកថប់ដង្ហើម ឬសន្លប់បាន។ 

៧. រួមភេទ

98,286 Couple Bed Stock Photos, Pictures & Royalty-Free Images - iStock

មន្ត្រីសុខាភិបាលរុស្ស៊ីលោកវេជ្ជបណ្ឌិត Denis Graifer បានហាមប្រាមមិនឱ្យមានការរួមភេទចំពោះអ្នកដែលទើបចាក់វ៉ាក់សាំងការពារ Covid-19 យ៉ាងហោច ៣ ថ្ងៃក្រោយទទួលថ្នាំបង្ការនេះ។ លោកព្រមានថា ការរួមភេទពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំង ដែលនេះនឹងនាំឱ្យមានរាងកាយបាត់បង់ថាមពលច្រើន ហើយបន្ទាប់ពីចាក់វ៉ាក់សាំង គួរតែចៀសវាងរួមសង្វាសរយៈពេល ៣ ថ្ងៃសិន។

ក្រៅពីនោះ អ្នកធ្វើការលីសែង កាប់គាស់ផ្សេងៗ គួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពរបស់ខ្លួន ព្រោះថាឱ្យតែអ្នកប្រើកម្លាំងខ្លាំង​ ឬលើកវត្ថុធ្ងន់ៗ សាច់ដុំនឹងប្រឹងខ្លាំងដូចគ្នា ដែលនេះអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់សុខភាព ប្រសិទ្ធភាពវ៉ាក់សាំងថយចុះ និងអាចឈានដល់ការបាត់បង់ជីវិតទៀតផង៕

ប្រភព៖ Health