Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
Borey Vimean Samnang បុរី វិមានសំណាង
TopContent CheckinMe
TopContent KW SAM SN

អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្ដើម​អនុវត្ត​​ច្បាប់ ​ផាកពិន័យ​​អ្នក​ទុកដាក់​សំរាម​​មិនបាន​ត្រឹមត្រូវ​

Admin Alynana | Jan 15, 2022
អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្ដើម​អនុវត្ត​​ច្បាប់ ​ផាកពិន័យ​​អ្នក​ទុកដាក់​សំរាម​​មិនបាន​ត្រឹមត្រូវ​
TopContent KW SAM SN Middle

ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផាកពិន័យ​ចំពោះ​អ្នក​ដែល​ទុកដាក់​សំរាម សំណល់​រឹង មិនបាន​បែងចែក​ឱ្យបាន​ត្រឹមត្រូវ និង​ការបញ្ចេញ​សំរាម​ខុស​ម៉ោង កំណត់​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​ ២០២២ ​នេះ​។ នេះ​បើតាម​លោក ហួត ហៃ អភិបាលរង​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​។

លោក ហួត ហៃ បានបញ្ជាក់​បែបនេះ​ក្នុងពេល​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន និង​ពង្រឹង​ការអនុវត្ត​ភារកិច្ច​របស់​ភ្នាក់ងារ​អនាម័យ​នៅតាម​សង្កាត់​នានា​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​ ១៤ ខែមករា​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ​មុននឹង​ឈាន​ទៅដល់​ការ​អនុវត្ដ​ច្បាប់​។

លោក​បាន​ថ្លែងថា​៖ «​ចាប់ពី​ខែកុម្ភៈ​ឆ្នាំ ​២០២២ ​នេះ​តទៅ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្ដើម​អនុវត្ត​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ដិ​ជា​ធរមាន ព្រមទាំង​ប្ដឹងទៅ​តុលាការ​តាម​កំហុស​ជាក់ស្ដែង ចំពោះ​អ្នក​ដែល​ទុកដាក់​សំណល់​រឹង ដោយ​មិនបាន​បែងចែក​ឱ្យបាន​ត្រឹមត្រូវ​រវាង​សំរាម​សើម និង​សំរាម​ស្ងួត និង​ការបញ្ចេញ​សំរាម​ខុស​ម៉ោង ខុសពេល​កំណត់​»​។

លោក ហួត ហៃ បាន​លើកឡើង​ថា ការជួប​ជុំគ្នា​នាពេលនេះ​ក៏មាន​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ អំពី​ការ​ទុកដាក់​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ជាង​មុន និង​ឈានទៅដល់​ការដាក់​ផាកពិន័យ​ទៅតាម​ច្បាប់​៕