Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
Borey Vimean Samnang បុរី វិមានសំណាង
TopContent CheckinMe
TopContent KW SAM SN

លោកបណ្ឌិត អ៊ិន ចាន់នី៖ សមិត្ថផលដែលអេស៊ីលីដា សម្រេចបាន ក្នុងរយះពេល30ឆ្នាំមកនេះក៏ព្រោះ......

Admin Alynana | Jan 22, 2022
លោកបណ្ឌិត អ៊ិន ចាន់នី៖ សមិត្ថផលដែលអេស៊ីលីដា សម្រេចបាន ក្នុងរយះពេល30ឆ្នាំមកនេះក៏ព្រោះ......
TopContent KW SAM SN Middle

ភ្នំពេញ៖ ប្រវត្តិរបស់ធនាគារ អេស៊ីលីដា គិត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុង: ឆ្នាំ1992 រហូតមកដល់ពេលនេះ គឺ សម្រេចបាននូវសមិទ្ធផលធំៗ និង ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តជាច្រើន។

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ស្ថាបនិក លោកបណ្ឌិត អ៊ុន ចាន់នី បានធ្វើឱ្យធនាគារ អេស៊ីលីដា បាន វិវឌ្ឍពីអង្គការក្រៅរដ្ឋាភិបាល ដែល មានការិយាល័យនៅសាលាបច្ចេក ទេសឧស្សាហកម្មឫស្សីកែវ ក្នុងរាជ ធានីភ្នំពេញ រហូតបានក្លាយជាធនា គារដ៏ល្បីល្បាញ ដែលបានជួយជំរុញ ដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា យ៉ាងសកម្ម។

ដោយបានវិវឌ្ឍពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជ ធនាគារ អេស៊ីលីដា បានរីកចម្រើនក្លាយជា គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅ ក្នុងព្រះរាជាណាចក្រកម្ពុជាដែលមាន ទ្រព្យសកម្មសរុបចំនួន 7,501 ពាន់លានដុល្លារ និងមានសាខានៅទូទាំង 25 រាជធានី-ខេត្ត។photo_2022-01-22_11-04-21

លោកបណ្ឌិត អ៊ិន ចាន់នី ធ្លាប់មាន ប្រសាសន៍កាលពីឆ្នាំ2003 ថា៖«ការ ក្លាយជាធនាគារពាណិជ្ជ គឺស្របគ្នា ទៅនឹងគោលដៅរបស់យើង ដើម្បី ក្លាយជាធនាគារឈានមុខគេនៅ កម្ពុជា សម្រាប់ប្រជាជន ហើយ ផលិតផល និងសេវាកម្មថ្មីៗរបស់ យើង នឹងជួយបំពេញបន្ថែម និងផ្ដល់ ភាពរឹងមាំដល់អាជីវកម្មជាប្រពៃណី របស់យើង ជួយដល់ការអភិវឌ្ឍនៅ ក្នុងសហគមន៍ទាំងមូល»។

គ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំមួយនេះបាន រីកចម្រើនជាលំដាប់ និងមានសាខា ក៏ដូចជាបណ្តាញម៉ាស៊ីន ATM ដ៏ ទូលំទូលាយ និងអេស៊ីលីដាម៉ូបាល (ACLEDA Mobile app) បានក្លាយជាធនាគារពាណិជ្ជដំបូងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែល បានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា (CSX)។

អេស៊ីលីដា ចាប់ផ្តើមក្នុងឆ្នាំ1992 ក្រោមគម្រោង CMB/92/010 ជាទី ភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ (LEDA) ដែលជាអង្គការក្រៅរដ្ឋា ភិបាល មានការជួយគាំទ្រពី អង្គការ ពលកម្មអន្តរជាតិ (ILO) និងកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។

នៅថ្ងៃទី19 ខែមករា ឆ្នាំ1993 អេស៊ីលីដាមានសមាជិកចំនួន 28រូប រួមទាំងលោកបណ្ឌិត អ៊ិន ចាន់នី បាន ប្រារព្ធមហាសន្និបាតដំបូងបោះឆ្នោត បង្កើតសមាគមទីភ្នាក់ងារអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា (អេស៊ីលីដា)។

ជាអង្គការក្រៅរដ្ឋាភិបាលមួយ មាន ទិសដៅអភិវឌ្ឍន៍សហគ្រាសខ្នាតតូច បំផុត និងខ្នាតតូច តាមរយៈការផ្តល់ ឥណទានក្នុងឆ្នាំ1993 មានការ រីកចម្រើនប្រកបដោយនិរន្តរភាព និងទទួលបានមូលនិធីគាំទ្រពីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កម្មវិធីអភិវឌ្ឍន៍វិស័យ ឯកជនតំបន់ទន្លេមេគង្គ IFC និង ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃសហ រដ្ឋអាមេរិក (USAID) ធ្វើឱ្យស្ថាប័ន មួយនេះក្លាយជាធនាគារពាណិជ្ជដ៏ ជោគជ័យ។CAD83388-F8B7-4C89-8A7D-E0E9354CC083

បំពេញគ្រប់លក្ខខណ្ឌច្បាប់ជាតិ ក្នុងការកម្លាយខ្លួននេះ ធ្វើឱ្យធនាគារ អេស៊ីលីដា ពង្រីកការផ្តល់សេវាកម្ម បានទូលំទូលាយដល់សហគ្រាស គ្រប់ខ្នាត និងសហគមន៍ទាំងមូល។

អេស៊ីលីដាបានក្លាយជាធនាគារ ឯកទេសទាំងស្រុង នៅថ្ងៃទី7 ខែតុលា ឆ្នាំ2000 ជាមួយនឹងដើមទុនចំនួន 4លានដុល្លារ ហើយបានក្លាយជា ធនាគារពាណិជ្ជនៅថ្ងៃទី1 ខែធ្នូ ឆ្នាំ 2003 ជាមួយនឹងដើមទុនចំនួន 13 លានដុល្លារ។

ដោយបានបើកបណ្តាញសាខានៅ ខេត្តមណ្ឌលគិរី និងរតនគិរី ក្នុងឆ្នាំ 2006 បណ្តាញធនាគារ អេស៊ីលីដា ត្រូវបានពង្រីកនៅទូទាំង 25 រាជានី ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយធនាគាររបស់កម្ពុជាមួយនេះ ក៏មានប្រតិបត្តិការនៅក្នុងប្រទេស ឡាវ និងមីយ៉ាន់ម៉ា ផងដែរ។

ការពង្រីកវិសាលភាពរបស់ធនាគារ អេស៊ីលីដា ក៏មាននៅផ្នែកអាណាចក្រ ឌីជីថលផងដែរ។ ជាមួយនឹងការដាក់ឱ្យ ដំណើរការកម្មវិធី«អេស៊ីលីដាយូនីធី» នៅក្នុងខែកក្កដា ឆ្នាំ2010 ដែល ជាធនាគារដំបូងគេដាក់ឱ្យប្រើប្រាស់ សេវាកម្មធនាគារតាមទូរស័ព្ទ។ ហើយ បន្តអភិវឌ្ឍទៅជាអេស៊ីលីដា ម៉ូបាល ដែលបានដាក់ឱ្យដំណើរការនៅដើមឆ្នាំ 2021 មានអ្នកប្រើប្រាស់ជាង២លាន នាក់រួចហើយ។

នៅខែឧសភា ឆ្នាំ2020 ធនាគារ អេស៊ីលីដា បានបង្កើតប្រវត្តិសាស្ត្រថ្មី មួយទៀត ដោយបានក្លាយជាធនាគារ ពាណិជ្ជដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ដែលបានចុះបញ្ជីបោះ ផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រ កម្ពុជា។

«ជាធនាគារដំបូងគេដែលបាន ចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) យើងត្រូវតែផ្លាស់ប្តូរស្តង់ដារ ប្រតិបត្តិការ និងរបាយការណ៍របស់ យើង ដើម្បីបំពេញតម្រូវការលម្អិត របស់ធនាគារជាតិនៃកម្ពុជា (NBC) និយ័តករមូលបត្រកម្ពុជា (SERC) និងផ្សារមូលបត្រកម្ពុជា (CSX)»។

លោកបណ្ឌិត អ៊ិន ចាន់នី បានមាន ប្រសាសន៍ថា៖«មុននឹងចុះបញ្ជីនៅ ផ្សារមូលបត្រកម្ពុជា យើងមានភាគ ហ៊ុនិកតែចំនួន8 ស្ថាប័នប៉ុណ្ណោះ ប៉ុន្តែ បន្ទាប់ពីចុះបញ្ជីរួច ភាគហ៊ុនិកបាន កើនឡើងដល់ជិត 4,000 ទាំងមកពី ស្ថាប័ន និងពីសាធារណៈជន ដែល បានផ្តល់នូវទំនុកចិត្តមកលើយើង យ៉ាងខ្លាំងក្លា»។photo_2022-01-22_11-04-34

ការប្តេជ្ញាចិត្តរបស់ធនាគារ អេស៊ី លីដា ចំពោះព្រះរាជាណាចក្រកម្ពុជា និងវិស័យធនាគារ ត្រូវបានឆ្លុះបញ្ចាំង នៅក្នុងសេចក្តីប្រកាសក្នុង ឆ្នាំ2016 ដែលធនាគារមួយនេះទទួលបាន អាជ្ញាប័ណ្ណបើកវិទ្យាស្ថាន ពាណិជ្ជ សាស្ត្រ អេស៊ីលីដា (AIB)។

ការបង្កើតគ្រឹះស្ថានឧត្តមសិក្សា ដើម្បីបណ្តុះបណ្តាលជំនាញធនាគារ និងហិរញ្ញវត្ថុនេះ គឺដើម្បីឆ្លើយតប ទៅនឹងតម្រូវការការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពជំនាញ នៅ ក្នុងវិស័យនេះ។