Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសចំនួន៩៣ បានបោះឆ្នោតគាំទ្រដករុស្ស៊ីចេញពីក្រុ​ម​ប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ

Admin Alynana | Apr 08, 2022
ប្រទេសចំនួន៩៣ បានបោះឆ្នោតគាំទ្រដករុស្ស៊ីចេញពីក្រុ​ម​ប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
Clinic narith

អង្គការសហប្រជាជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរៀបចំសន្និបាទបោះឆ្នោតសម្រេចដក​ ឬមិនដក​ប្រទេសរុស្ស៊ី ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ប្រទេសចំនួន៩៣ បានបោះឆ្នោតគាំទ្រដករុស្ស៊ីចេញពីក្រុ​ម​ប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ខណៈ២៤​ប្រទេសបានបោះឆ្នោតប្រឆាំង និង៥៧ប្រទេស បានបោះឆ្នោតអនុបវាទ។ ការបោះឆ្នោតអនុបវាទនេះ ក៏មានកម្ពុជា ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង​ប្រទេសព្រុយណេផងដែរ។

ចំណែក ប្រទេសសមាជិកអាស៊ានដែលបោះឆ្នោតគាំទ្រការដករុស្ស៊ីចេញក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិវិញ មានតែ២ប៉ុណ្ណោះ គឹប្រទេសមីយ៉ាន់ម៉ា និងហ្វីលីពីន ខណៈប្រទេសវៀតណាម និងឡាវ បានបោះឆ្នោតប្រឆាំង។ ការបោះឆ្នោតសម្រេចដក ឬមិនដករុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ ធ្វើឡើងបន្ទាប់ពីរុស្ស៊ី បានលើកទ័ពទៅឈ្លានពានអ៊ុយក្រែនអស់រយៈពេលជាង៤០ថ្ងៃមកហើយ។ នៅចុងក្រោយនេះ កងទ័ពរុស្ស៊ី បានដកចេញជាយក្រុងគៀវ និងពីទីក្រុងBuchan តែបានបន្សល់ទុកនូវសាកសពជាច្រើននៅតាមដងផ្លូវ។

ដោយឡែក ពាក់ព័ន្ធនឹងការបោះឆ្នោតអនុបវាទដករុស្ស៊ីចេញក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនេះ រដ្ឋាភិបាលកម្ពុជា មិនទាន់មានការពន្យល់ឲ្យដឹងណាមួយនៅឡើយទេ។ យ៉ាងណាក៏ដោយ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ កម្ពុជា និងប្រទេសជាច្រើននៅលើពិភពលោក បានបោះឆ្នោតគាំទ្រការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅក្នុង​ប្រទេសអ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរម្តងជាពីរដងថា កម្ពុជា មិនគាំទ្រការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ឬមិនគាំទ្រប្រទេសមួយលើកទ័ពទៅឈ្លានពានប្រទេសមួយទៀតនោះឡើយ។ មិនតែប៉ុណ្ណោះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឈរនៅជាមួយប្រជាជនអ៊ុយក្រែនថែមទៀត ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី៕
278136969_520567396190162_5986299040444711043_n-1024x576-1-768x432