Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សហរដ្ឋអាមេរិកមានមនុស្ស ៣២,៦៥៩នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤០៩នាក់ស្លាប់ ក្នុង១ថ្ងៃ

Admin Alynana | Apr 08, 2022
សហរដ្ឋអាមេរិកមានមនុស្ស ៣២,៦៥៩នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤០៩នាក់ស្លាប់ ក្នុង១ថ្ងៃ
Clinic narith

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៣២,៦៥៩នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤០៩នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨១,៩៨៨,២៧៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០១១,០៩៦នាក់ និងជាសះស្បើយឡើងវិញសរុប ៦៦.២១លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។

គួរបញ្ជាក់ថា មកទល់ពេលនេះ សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៦៣លានដូស ក្នុងនោះប្រជាជន ២៥៥.៨៣លាននាក់ (៧៧.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១៧.៩៥លាននាក់ (៦៦.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៩៨.១៦លាននាក់ (២៩.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕