Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាជ្ញាធរតៃវ៉ាន់បានធ្វើសមយុទ្ធដើម្បីបង្កើនការត្រៀមខ្លួន និងជួយសង្គ្រោះសម្រាប់ការវាយប្រហារដែលអាចកើតមានដោយយោធាចិន

Admin Alynana | Apr 08, 2022
អាជ្ញាធរតៃវ៉ាន់បានធ្វើសមយុទ្ធដើម្បីបង្កើនការត្រៀមខ្លួន និងជួយសង្គ្រោះសម្រាប់ការវាយប្រហារដែលអាចកើតមានដោយយោធាចិន
Clinic narith

តៃវ៉ាន់៖ មនុស្សប្រហែល ៥០០ នាក់ រួមទាំងប៉ូលិស អ្នកពន្លត់អគ្គីភ័យ បុគ្គលិកក្រុមហ៊ុនថាមពល និងអ្នកស្ម័គ្រចិត្តឯកជនបានចូលរួមក្នុងសមយុទ្ធដែលបានធ្វើឡើងនៅក្នុងទីក្រុង Pingtung ភាគខាងត្បូងតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ។

ទន្ទឹមនោះ សមយុទ្ធនេះគឺផ្អែកលើសេណារីយ៉ូទីតាំងយោធា និងអគារស៊ីវិលនៅក្នុងស្រុកដែលអាចរងការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់យោធាចិន ។

អ្នក​ចូលរួម​ក្នុងសមយុទ្ធនេះត្រូវបានគេមើលឃើញ​ព្យាយាម​ពន្លត់​ភ្លើង និង​ដឹក​អ្នក​របួស នៅ​ពេលដែល​សំឡេង​ស៊ីរ៉ែនរោទិ៍ឡើង ហើយសមយុទ្ធនេះក៏រួមមានការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលដែលអាចកើតមានលើរោងចក្រ កម្មករត្រួតពិនិត្យនីតិវិធីដើម្បីមើលថាតើការវាយប្រហារនេះបណ្តាលឲ្យលេចធ្លាយសារធាតុវិទ្យុសកម្មចេញពីរោងចក្រដែរឬទេ ។

ស្របពេលជាមួយគ្នានេះ វាក៏កើតឡើង បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានវាយប្រហារទីតាំងថាមពលនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែន ហើយក្រសួងការពារជាតិរបស់តៃវ៉ាន់បានណែនាំដល់អាជ្ញាធរក្នុងតំបន់ឲ្យរួមបញ្ចូលការឆ្លើយតបចំពោះការវាយប្រហារពីយោធាចិនដែលអាចកើតមាននៅក្នុងសមយុទ្ធគ្រោះមហន្តរាយរបស់ពួកគេនៅឆ្នាំនេះ ។
Taiwan-5

គួរបញ្ជាក់ថា ទីក្រុង Pingtung បានរៀបចំរោងចក្រថាមពលនុយក្លេអ៊ែរមួយក្នុងចំណោមរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ២ នៅតៃវ៉ាន់ ខណៈទីក្រុង និងស្រុកផ្សេងទៀតក៏កំពុងរៀបចំធ្វើសមយុទ្ធនេះផងដែរ ដើម្បីជួយបង្កើនសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងភាពអាសន្នណាមួយដែលអាចកើតមានជាយថាហេតុ ៕