Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ជនជាតិអ៊ុយក្រែន​ រាប់ពាន់កំពុងប្រមូលផ្តុំគ្នា ត្រៀមឡើងរថភ្លើងជម្លៀសចេញ ស្រាប់តែត្រូវរុស្ស៊ីបាញ់មីស៊ីលចំ ២គ្រាប់

Admin Alynana | Apr 08, 2022
ជនជាតិអ៊ុយក្រែន​ រាប់ពាន់កំពុងប្រមូលផ្តុំគ្នា ត្រៀមឡើងរថភ្លើងជម្លៀសចេញ ស្រាប់តែត្រូវរុស្ស៊ីបាញ់មីស៊ីលចំ ២គ្រាប់
Clinic narith

(ឡុងដ៍)៖ មនុស្សយ៉ាងហោច ៣០នាក់ត្រូវបានសម្លាប់ និងច្រើនជាង ១០០នាក់រងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីសំណាក់ កងទ័ពរុស្ស៉ីលើស្ថានីយ៍រថភ្លើងមួយកន្លែង នៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

បើតាមក្រុមហ៊ុនផ្លូវដែករដ្ឋអ៊ុយក្រែននៅក្នុងតំបន់, ការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅថ្ងៃសុក្រ កើតមានឡើងចំពេលជនស៊ីវិលកំពុងព្យាយាម ជម្លៀសខ្លួនទៅកន្លែងមានសុវត្ថិភាព ក្រោយទទួលបានការព្រមានឱ្យជម្លៀសខ្លួនពីអាជ្ញាធរកាលពីប៉ុន្មានថ្ងៃមុននេះ។

ដោយឡែក ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យោធាអង់គ្លេស ក៏បានឱ្យដឹងនៅថ្ងៃសុក្រនេះដែរថា កងកម្លាំងរុស្ស៉ីបានដកខ្លួនចេញទាំងស្រុង ពីភាគជើងអ៊ុយក្រែន ទៅកាន់ប្រទេបេឡារុស និងរុស្ស៉ី ហើយកងទ័ពមួយចំនួននឹងត្រូវផ្ទេរទៅកាន់ភាគខាងកើតអ៊ុយក្រែនដើម្បីត្រៀមប្រយុទ្ធ ដណ្ដើមកាន់កាប់តំបន់ដុនបាស់ (Donbas)៕Thirty dead and 100 wounded' as Russian missile hits Ukrainian railway station | Daily Mail Online