Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រុស្ស៉ី សម្រេចបណ្ដេញមន្រ្តីទូតប៉ូឡូញ ៤៥នាក់ ចេញពីប្រទេស ជាការសងសឹក

Admin Alynana | Apr 09, 2022
រុស្ស៉ី សម្រេចបណ្ដេញមន្រ្តីទូតប៉ូឡូញ ៤៥នាក់ ចេញពីប្រទេស ជាការសងសឹក
Clinic narith

(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសថា ខ្លួនបានសម្រេចបណ្តេញមន្រ្តីទូតប៉ូឡូញចំនួន ៤៥នាក់ចេញពីប្រទេស ជាការឆ្លើយតបទៅនឹងការបណ្តេញមន្រ្តីទូតរុស្ស៊ីចំនួនដូចគ្នាចេញពីប្រទេសប៉ូឡូញ កាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។

 

ក្រសួងការបរទេសរុស្ស៉ី បានបញ្ជាក់ថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតប៉ូឡូញ ហើយប្រកាសថា បុគ្គលិកចំនួន ៤៥នាក់នៃស្ថានទូតប៉ូឡូញនៅទីក្រុងមូស្គូ និងស្ថានកុងស៊ុលប៉ូឡូញនៅទីក្រុង អ៊ីគូតក៍ (Irkutsk), កាលីនីងហ្គ្រាដ (Kaliningrad) និងស៊េន ភីតស្បឺហ្គ (St. Petersburg) គឺជា «បុគ្គលដែលមិនត្រូវបានស្វាគមន៍» ដែលត្រូវតែចាកចេញពីប្រទេសរុស្ស៊ីត្រឹមថ្ងៃទី១៣ ខែមេសាខាងមុខនេះ។

 

កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅនេះ ក្រសួងការបរទេសប៉ូឡូញ បានបញ្ជាឱ្យមន្រ្តីទូតរុស្ស៊ីចំនួន ៤៥នាក់ចាកចេញពីប្រទេសក្នុងរយៈពេល ៥ថ្ងៃដែលជាផ្នែកមួយនៃសកម្មភាពសម្របសម្រួលដោយបណ្តាប្រទេសលោកខាងលិច ដើម្បីបណ្តេញមន្រ្តីទូតរុស្ស៊ីរាប់រយនាក់ចេញពីប្រទេស ចាប់តាំងពីរុស្ស៉ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។

 

គួរបញ្ជាក់ថា នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្រសួងការបរទេសរុស្ស៊ី ក៏បានប្រកាសបណ្តេញមន្រ្តីទូតប៊ុលហ្ការីចំនួន ២រូប ជាការឆ្លើយតបទៅនឹងចំណាត់ការរបស់ប្រទេសនេះ កាលពីខែមុនផងដែរ៕