Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទាហានអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេសជាង ២៣ ០០០នាក់ត្រូវបានសម្លាប់

Admin Alynana | Apr 18, 2022
ទាហានអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេសជាង ២៣ ០០០នាក់ត្រូវបានសម្លាប់
Clinic narith

សង្គ្រាមអ៊ុយក្រែន៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយកាលពីថ្ងៃសៅរ៍ថា ការបាត់បង់ដែលមិនអាចទទួលបានមកវិញនៃកងទ័ពអ៊ុយក្រែន ឆ្មាំជាតិ និងក្នុងចំណោមទាហានស៊ីឈ្នួលបរទេសមានចំនួន ២៣ ៣៦៧នាក់ ។

យោងតាមលោកឧត្តមសេនីយឯករូបនេះបានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចកាលពីពេលថ្មីៗនេះដែលថាប្រទេសអ៊ុយក្រែនមានកងទាហានប្រមាណ ២ ៥០០ ទៅ ៣ ០០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការនោះ គឺជាការកុហក។

លោក Konashenkov បាននិយាយថា «ក្រសួងការពារជាតិរុស្ស៊ីមានស្ថិតិគួរឱ្យទុកចិត្តបានចំពោះការបាត់បង់ពិតប្រាកដនៃចំនួនកងទាហាន ឆ្មាំជាតិអ៊ុយក្រែន និងក្នុងចំណោមទាហានស៊ីឈ្នួលបរទេស ដែលលោក ហ្សេលេនស្គី មានការភ័យខ្លាចក្នុងការប្រាប់ការពិតដល់ប្រជាជនអ៊ុយក្រែន។ មកដល់នឹងពេលនេះ ការបាត់បង់ជីវិតកងទាហានរបស់អ៊ុយក្រែនមានចំនួន ២៣ ៣៦៧នាក់ហើយ»៕