Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរកាំភ្លើង​ជ័របាញ់ទឹក​សឹងគ្រប់​ខ្នាត​លក់ដាច់ខ្លាំងមិនថាខ្នាតតូច ឬធំ

Admin Alynana | Apr 18, 2022
នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរកាំភ្លើង​ជ័របាញ់ទឹក​សឹងគ្រប់​ខ្នាត​លក់ដាច់ខ្លាំងមិនថាខ្នាតតូច ឬធំ
Clinic narith

photo_2022-04-18_09-07-21
ស្ត្រីអាជីវករ​ឈ្មោះ​ សួន សុខា បានប្រាប់ថា ​នៅបុណ្យចូលឆ្នាំថ្មី​នេះនាងលក់កាំភ្លើងជ័រ​បាញ់​ទឹកដាច់ច្រើន​ហើយចំណេញ​ប្រាក់សឹងគុណនឹងពីរ។​ ចំពោះតម្លៃទិញចូលវិញក្នុង១ដើម (កាំភ្លើងខ្នាតធំ) ថ្លៃ ៥ ម៉ឺនរៀល ដល់ពេល​លក់ចេញឲ្យម៉ូយតម្លៃ ១០ ម៉ឺនរៀល ខណៈដែលរកកាំភ្លើងលក់មិនបានផង។

បើតាមអាជីវកររូបនេះ កាលពីថ្ងៃបុណ្យចូលឆ្នាំថ្ងៃដំបូង​គឺមិនសូវលក់ដាច់ប៉ុន្មានទេ​ប៉ុន្តែចូល​ដល់​ថ្ងៃទី២ និងថ្ងៃទី៣ស្រាប់តែអ្នកទិញ​មកសម្រុកទិញដោយ​មិនគឹតពីថ្លៃធ្វើយ៉ាង​ណាឲ្យ​តែមាន​កាំភ្លើង​លក់ឲ្យ។
photo_2022-04-18_09-07-25-2

ចំណែក​អ្នកលក់បោះដុំ​នៅផ្សារច្បារអំពៅវិញ​បាននិយាយថា​ មុនថ្ងៃបុណ្យចូល​ឆ្នាំមុនថ្ងៃ​សម្រាក​អ្នកលក់បោះដុំ​កាំភ្លើងបាញ់ទឹកខ្នាតធំមិនសូវមាន​ម៉ូយមកទិញយក​ទៅលក់បន្តទេព្រោះខ្លាច​សមត្ថកិច្ច​មិនអនុញាត​ឲ្យលេងដែលនាំឲ្យជួបគ្រោះថ្នាក់​ហើយលក់ដាច់តែកាំភ្លើង​បាញ់ទឹកខ្នាត​តូចប៉ុណ្ណោះ។

លុះដល់ថ្ងៃចូលឆ្នាំថ្ងៃទី២ក៏ស្រាប់តែមានម៉ូយមកពីតាមបណ្តាខេត្តឲ្យបញ្ជូនកាំភ្លើងបាញ់ទឹកខ្នាតធំទៅឲ្យដោយបញ្ជាក់ថា មានប៉ុន្មានយកទាំងអស់។ ដូច្នេះកាំភ្លើងបាញ់ទឹកខ្នាតធំឆ្នាំនេះ​លក់ដាច់ខ្លាំង​ណាស់​រហូតដល់គ្មានកាំភ្លើងលក់ទៀតផង។

អ្នកស្រី ហុង ធីតា​ ជាអាជីវករលក់គ្រឿងជ័រ​នៅផ្សារអូរឬស្សី​បានបញ្ជាក់​ដូចអ្នកផ្សារច្បារ​អំពៅដែរថា​ ​ឆ្នាំនេះកាំភ្លើងបាញ់ទឹកខ្នាតធំ​លក់ដាច់ខ្លាំងហើយក៏ចំណេញ​គួរសមផងលើ​ទំនិញដ៏ទៃទៀត​៕