Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បុរសដែលធ្លាក់ក្នុងទ្រុងក្រពើ បានស្លាប់ហើយ ក្រោយរបួសធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះ

Admin Alynana | Apr 20, 2022
បុរសដែលធ្លាក់ក្នុងទ្រុងក្រពើ បានស្លាប់ហើយ ក្រោយរបួសធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះ
Clinic narith
(សៀមរាប)៖ បុរសម្នាក់នៅស្រុកពួក ដែលធ្លាក់ក្នុងអាងក្រពើនៅផ្ទះរបស់ខ្លួន ពេលនេះបានស្លាប់ហើយ ក្រោយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ តែដោយសាររបួសធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិតមិនបាននោះឡើយ។

អធិការស្រុកពួក លោក ទេព ពុំសែន បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះថា ជនរងគ្រោះឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានស្លាប់ក្នុងពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ នៅស្រុកសន្ទុក ខេត្តកំពង់ធំ វេលាម៉ោង ៣៖៣០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ លោកប្រាប់ថា សពត្រូវបានគ្រួសាររៀបចំធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី។

ជនរងគ្រោះជាម្ចាស់អាងក្រពើខាងលើ បានរអិលជើងធ្លាក់ក្នុងអាងក្រពើ នៅពាក់កណ្ដាលអាធាត្រថ្ងៃទី១៨ ខែមេសា កំឡុងពេលក្រោកទៅនោម។ ជនរងគ្រោះដែលជាមន្ត្រីរដ្ឋបាលស្រុកពួកនោះ ត្រូវក្រពើរបស់ខ្លួនខាំរងរបួសធ្ងន់ ហើយត្រូវអ្នកក្បែរខាងជួយទាន់ពេលវេលា និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយសារអាការៈធ្ងន់ធ្ងរក្រុមគ្រួសារក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែស្ថានភាពធ្ងន់ធ្ងរពេក គ្រួសារក៏បញ្ជូនត្រឡប់មកផ្ទះ និងបានស្លាប់នៅតាមផ្លូវក្នុងខេត្តកំពង់ធំតែម្ដង។

យោងតាមរបាយការណ៍ពីអធិការស្រុកពួក បានឱ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះបានទៅដេកអង្រឹងលើអាងក្រពើ ដើម្បីថែទាំក្រពើទាំងនោះ ដែលក្នុងនោះមានសត្វក្រពើមេពូជ និងក្រពើឈ្មោល សរុបចំនួន ២០ក្បាល ដែលសុទ្ធសឹងមានទំហំធំៗ៕