Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នាយករដ្ឋមន្ត្រីអង់គ្លេសថា ចរចាជាមួយលោក ពូទីន ដូចចរចាជាមួយ «ក្រពើ»

Admin Alynana | Apr 21, 2022
នាយករដ្ឋមន្ត្រីអង់គ្លេសថា ចរចាជាមួយលោក ពូទីន ដូចចរចាជាមួយ «ក្រពើ»
Clinic narith

(ញ៉ូវដែលី) នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បាននិយាយថារាល់កិច្ចចរចាសន្តិភាពជុំវិញសង្រ្គាមអ៊ុយក្រែន ទំនងជានឹងបរាជ័យ ខណៈលោកប្រៀបប្រដូចការចរចាជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ទៅនឹងការចរចាជាមួយ «សត្វក្រពើ»។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

លោក ចនសុន ធ្វើការកត់សម្គាល់ខាងលើនៅថ្ងៃពុធសប្ដាហ៍នេះ កំលុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ជាទីដែលលោកនឹងត្រូវជួប ពិភាក្សាការងារជាមួយសមភាគីរបស់លោក គឺលោក ណារិនដ្រា ម៉ូឌី ដើម្បីសាកល្បងបញ្ចុះបញ្ចូលឱ្យទីក្រុងញូវដែលីចូលរួមជាមួយលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានប្រើពាក្យធ្ងន់ៗដោយនិយាយត្រង់ៗថាចរចាជាមួយលោក ពូទីន ប្រៀបដូចជាចរចា ជាមួយសត្វក្រពើមួយក្បាល ដែលខាំជើងរបស់អ្នកជាប់នៅនឹងថ្គាមរបស់វា។ លោកបន្ថែមថាបច្ចុប្បន្ន គឺជាពេលវេលាសំខាន់ដែលលោកខាងលិច ត្រូវបន្តបញ្ជូនអាវុធឱ្យអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមលោក បូរីស ចនសុន, មេដឹកនាំពិភពលោកក្នុងនោះរួមមានប្រធានាធិបតីអាមេរិក បានព្រមព្រៀងគ្នានៅកិច្ចប្រជុំតាមប្រព័ន្ធ វីដេអូមួយក្នុងសប្ដាហ៍នេះថាពួកគេនឹងបន្តបញ្ជូនអាវុធឱ្យអ៊ុយក្រែន ក្នុងនោះរួមមានទាំងកាំភ្លើងធំ ខណៈរុស្ស៉ីកំពុងបង្កើនការវាយលុកលើតំបន់ ភាគខាងកើតអ៊ុយក្រែន៕