Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក ហ្សេលេនស្គី បដិសេធមិនទទួលសេចក្តីព្រាងសំណើបទឈប់បាញ់របស់រុស្ស៊ី

Admin Alynana | Apr 21, 2022
លោក ហ្សេលេនស្គី បដិសេធមិនទទួលសេចក្តីព្រាងសំណើបទឈប់បាញ់របស់រុស្ស៊ី
Clinic narith

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បដិសេធមិនទទួលសេចក្តីព្រាងឯកសារដែលរៀបរាប់ពីលក្ខខណ្ឌបទឈប់បាញ់របស់រុស្ស៊ី ដែលអ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ បាននិយាយថា លោកបានផ្តល់ឱ្យទីក្រុងកៀវ។

លោក ហ្សេលេនស្គី បានអះអាងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធម្សិលមិញ បន្ទាប់ពីជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាលីស៍ មីឆែល ដែលបានធ្វើទស្សនកិច្ចនៅក្នុងទីក្រុងកៀវ។

លោក ហ្សេលេនស្គី បាននិយាយថា មានវិធីពីរយ៉ាងក្នុងការរារាំងទីក្រុងកំពង់ផែម៉ារីយូប៉ូល ធ្លាក់ក្នុងកណ្តាប់ដៃកងកម្លាំងរុស្ស៊ី។

ទីមួយគឺផ្តល់ជំនួយយ៉ាងច្រើនដល់យោធាអ៊ុយក្រែន និងទីពីរគឺការទូត។ លោកបានកត់សម្គាល់ទៀតថា រហូតមកដល់ពេលនេះ អ៊ុយក្រែនមិនមានឧបករណ៍គ្រប់គ្រាន់ទេ ហើយរុស្ស៊ីក៏មិនទាន់ត្រៀមខ្លួនសម្រាប់ដំណោះស្រាយដោយសន្តិវិធីដែរ។

ស្របពេលជាមួយគ្នានេះដែរ លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបសម្រាប់ជំនួយយោធាដែលបានសន្យារបស់ខ្លួនចំនួន១.៥ពាន់លានអឺរ៉ូ ឬប្រហែល១.៦ពាន់លានដុល្លារ ហើយមូលនិធិទាំងនេះនឹងត្រូវបានប្រើដើម្បីផ្តល់ឱ្យអ៊ុយក្រែន នូវសព្វាវុធដែលខ្លួនត្រូវការនៅពេលនេះ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា សព្វាវុធគួរតែត្រូវបានផ្គត់ផ្គង់មុនពេលវាយឺតពេល៕

For Web LNN (1)-14photo_2022-04-21_13-03-19photo_2022-04-21_13-03-20photo_2022-04-21_13-03-22photo_2022-04-21_13-03-23