Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងបរិស្ថាន បន្តដាំស្តារព្រៃឡើងវិញនៅតំបន់ព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប ដើម្បីជាប្រយោជន៍ទៅថ្ងៃអនាគត

Admin Alynana | Apr 27, 2022
ក្រសួងបរិស្ថាន បន្តដាំស្តារព្រៃឡើងវិញនៅតំបន់ព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប ដើម្បីជាប្រយោជន៍ទៅថ្ងៃអនាគត
Clinic narith
 

(ពោធិ៍សាត់)៖ លោក សូ ខនឬទ្ធិគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងប្រជាសហគមន៍ រួមគ្នាថែរក្សាព្រៃឈើដែលដាំស្តារឡើងវិញក្នុងតំបន់ព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប ដើម្បីជាប្រយោជន៍ទៅថ្ងៃអនាគត។


ការអំពាវនាវបែបនេះ របស់លោក សូ ខនឬទ្ធិគុណ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីដាំស្តារឡើងវិញនៅព្រៃលិចទឹកក្នុងតំបន់៣ តំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងគណៈអភិបាលខេត្តកំពង់ឆ្នាំង មន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ធ និងសិស្សានុសិស្សជាច្រើននាក់ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។

លោក សូ ខនឬទ្ធិគុណ បានគូសបញ្ជាក់ថា ការដាំស្តារឡើងវិញដើមឈើក្នុងតំបន់ព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប គឺជាការបំផុសគំនិតប្រជាពលរដ្ធគ្រប់រូបបញ្ឍប់ការកាប់ទន្ទ្រានដីដោយខុសច្បាស់ ចូលរួមថែរក្សាព្រៃឈើឱ្យបានគង់វង្សដែលជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយ ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ រក្សាបាននូវសម្បត្តិធនធានធម្មជាតិ ពិសេសផ្តល់ជាជម្រកដល់ជីវៈចម្រុះគ្រប់ប្រភេទ។

ជាមួយគ្នានេះ លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តពោធិ៍សាត់បានចូលរួមការពារ និងអភិរក្សព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ដើម្បីធ្វើឱ្យមានជីវៈចម្រុះសម្បូរបែប លើកស្ទួយជីវភាពសហគមន៍ឱ្យរុងរឿង និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា ដាំស្តារឡើងវិញនៅព្រៃលិចទឹកក្នុងតំបន់៣ តំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃនេះបានរៀបចំឡើងលើផ្ទៃដី៥០ហិកតា និងបានដាំកូនឈើចំនួន២ម៉ឺនដើមរួមមាន ៖ រាំងទឹកចំនួន ១២,០០០ដើម សណ្តាន់ចំនួណ ៤,០០០ដើម ម្តេញ ៣,៥០០ដើម និងឬស្សីចំនួន៥០០ដើម៕