Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សហរដ្ឋអាមេរិកមិនជឿថា​ រុស្ស៉ីហ៊ានប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន

Admin Alynana | Apr 30, 2022
សហរដ្ឋអាមេរិកមិនជឿថា​ រុស្ស៉ីហ៊ានប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន
Clinic narith

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការពារជាតិអាមេរិក បាននិយាយថាសហរដ្ឋអាមេរិកមិនជឿឡើយលើការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរ របស់រុស្ស៉ី បើទោះជាទីក្រុងមូស្គូបានព្រមានជាបន្តបន្ទាប់ពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើដដែល បានបញ្ជាក់ដូច្នេះថា «យើងកំពុងបន្តតាមដានពីសមត្ថភាពនុយក្លេអ៊ែររបស់ពួកគេជារៀងរាល់ថ្ងៃ...ហើយយើងមិនបានវាយតម្លៃឃើញពីការគំរាមកំហែង នៃការប្រើអាវុធនុយក្លេអ៊ែរ និងការគំរាមកំហែងលើទឹកដី NATO នោះទេ»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក ស៊ែរហ្គៃ ឡារ៉ូវ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានព្រមានបណ្ដាប្រទេសលោកខាងលិចកុំឱ្យ មើលស្រាលពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ នៅអ៊ុយក្រែន ហើយការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីរុស្ស៉ីបានធ្វើតេស្ដមីស៊ីលផ្លោងអន្តរទ្វីប Sarmat ដែលសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ៕