Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក ម៉ាក្រុន និងលោក ហ្សេលេនស្គី ពិភាក្សាគ្នាអំពីអនាគតនៃកិច្ចពិភាក្សាក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះអ៊ុយក្រែន

Admin Alynana | May 02, 2022
លោក ម៉ាក្រុន និងលោក ហ្សេលេនស្គី ពិភាក្សាគ្នាអំពីអនាគតនៃកិច្ចពិភាក្សាក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះអ៊ុយក្រែន
Clinic narith

សង្គ្រាមអ៊ុយក្រែន៖ វិមានអេលីហ្សេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍បន្ទាប់ពីប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុន និងសមភាគីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានពិភាក្សាគ្នាតាមទូរសព្ទថា ប្រធានាធិបតីទាំងពីរបានផ្តោតសំខាន់ទៅលើការរំពឹងទុកនៃកិច្ចចរចាក្នុងការស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនៅអ៊ុយក្រែនក្នុងរយៈពេលវែង។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា ប្រធានាធិបតីទាំងពីរបានពិភាក្សាគ្នាទៅលើការរំពឹងទុកសម្រាប់កិច្ចពិភាក្សាដែលមានន័យដល់ការធានាឱ្យមានការដោះស្រាយជម្លោះយូរអង្វែង និងការស្ដារឡើងវិញនូវបញ្ហាសន្តិសុខនៅអឺរ៉ុប។

វិមានអេលីហ្សេបាននិយាយថា «នៅក្នុងបរិបទនេះ ប្រធានាធិបតីបារាំងបានរំលឹកពីការប្តេជ្ញាចិត្តរបស់លោកចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន និងឆន្ទៈរបស់លោកក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងដែលបញ្ជាក់ពីការធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន»៕