(កំពង់ចាម)៖ សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានដង្ហែចេញពីគេហដ្ឋានរបស់សម្តេច នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីរៀបចំពីធីបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ ។
ពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង មានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ សាច់ញាតិបងប្អូន កូនចៅនៃសព ព្រមទាំងមានការចូលរួមពីសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងបណ្តាថ្នាក់ដឹកនាំនៃក្រសួងស្ថាប័ន បណ្តាអង្គទូតនានា យ៉ាងច្រើនកុះករ៕