Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អារម្មណ៍​ស្នេហា​ជាតិ និង​អារម្មណ៍​ច្របូកច្របល់​លាយឡំ​គ្នា ខណៈ​រុស្ស៊ី​ប្រារព្ធ​ទិវា​ជ័យជម្នះ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២

Admin Alynana | May 09, 2022
អារម្មណ៍​ស្នេហា​ជាតិ និង​អារម្មណ៍​ច្របូកច្របល់​លាយឡំ​គ្នា ខណៈ​រុស្ស៊ី​ប្រារព្ធ​ទិវា​ជ័យជម្នះ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២
Clinic narith

រុស្ស៊ី៖ ទង់ជាតិ​ពណ៌​ក្រហម​របស់​អតីត​សូ​វៀត និង​ខ្សែបូ​យោធា​ឆ្នូត​លឿង​ទំ​ ​និង​ខ្មៅ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ទីក្រុង និង​ទីប្រជុំជន​នានា​របស់​រុស្ស៊ី​។ ចំណែក​តំបន់​ជិតខាង​ជាច្រើន​កំពុង​រៀបចំ​ការ​ប្រគំ​តន្ត្រី​ថ្ងៃ​ឈប់សម្រាក​។ 
004007ef3472a0ffbdbbd6515e66702c

ក្រុម​អតីត​យុទ្ធជន​កំពុង​នាំ​យក​កម្រងផ្កា​ទៅ​ដាក់​នៅ​វិមាន​អនុស្សាវរីយ​នានា​ រំឭក​ដល់​សង្គ្រាម​ស្នេហា​ជាតិ​ដ៏​អស្ចារ្យដូចដែល​សង្គ្រាម​លោក​លើក​ទី​២ ​ត្រូវ​បាន​គេ​ស្គាល់​នៅ​ក្នុង​ប្រទេស​នេះ​។ ​ពេល​ក្រឡេក​មើល​ដំបូង ការរៀបចំ​សម្រាប់​ការ​ប្រារព្ធ​ទិវា​ជ័យជម្នះ​នៅ​ថ្ងៃ​ចន្ទ​នេះ ​ជា​ការ​រំឭក​ដល់​ការ​បរាជ័យ​របស់​ពួក​ណា​ស៊ី​អាល្លឺម៉ង់​ក្នុង​ឆ្នាំ១៩៤៥ ហាក់​ដូច​ជា​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ​ប៉ុន្តែ​អារម្មណ៍​ឆ្នាំនេះ​ខុសគ្នា​ស្រឡះ​ពី​ឆ្នាំមុន ឆ្នាំនេះ​ព្រោះ​ទាហាន​រុស្ស៊ី​កំពុង​វាយ​ប្រយុទ្ធ​កាប់​សម្លាប់​គ្នា​ជាថ្មី​ទៀតហើយ។ មក​ទល់​នឹង​ពេលនេះ ការ​ប្រយុទ្ធ​ដែល​បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី១១ ហើយ​នោះ​កំពុង​បន្ត​នៅ​ក្នុង​ប្រទេសជិតខាង​អ៊ុយ​ក្រែ​ន ប្រឆាំង​នឹង​អ្វី​ដែល​រដ្ឋាភិបាល​បាន​ហៅថា​ជា​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក​ណា​ស៊ី។
2e0e5d972b0432ef0cd24394258e3f45

​អារម្មណ៍​ពោរពេញ​ដោយ​មោទនភាព និង​អារម្មណ៍​ស្នេហា​ជាតិ ជា​ធម្មតា​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ថ្ងៃ​ឈប់​សម្រាក​ដ៏​សំខាន់​បំផុត​របស់​រុស្ស៊ី ដែល​ត្រូវ​បាន​ប្រារព្ធ​ដោយ​ក្បួន​ព្យុហយាត្រា​កងទ័ព​ដ៏​ធំ និង​គ្រឿង​សព្វាវុធ​យោធា​កាត់​តាម​ទីលាន​ចតុរង្គ​ក្រហម កំពុង​លាយឡំ​ជាមួយ​អារម្មណ៍​ភ័យខ្លាច និង​អារម្មណ៍​អន្ទះសា ចំពោះ​អ្វី​ដែល​កំពុង​កើតឡើង​សម្រាប់​ទិវា​ជ័យជម្នះ​នៅ​ឆ្នាំនេះ៕