Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មនុស្សនៅក្នុងកាប៊ីនយន្តហោះ មានចេតនាធ្វើឲ្យយន្តហោះធ្លាក់

Admin Alynana | May 18, 2022
មនុស្សនៅក្នុងកាប៊ីនយន្តហោះ មានចេតនាធ្វើឲ្យយន្តហោះធ្លាក់
Clinic narith
 
Flight data from a black box (one of those found) recovered from a Chinese plane crash earlier this year indicates someone in the cockpit intentionally crashed the jet, it's been reported

យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុន China Eastern បានធ្លាក់ដាំក្បាលចុះភ្លាមៗ នៅតំបន់ភ្នំ Guangxi កាលពីថ្ងៃទី ២១ ខែមីនា។

កាសែត Wall Street Journal បានដកស្រង់ការវាយតម្លៃបឋមរបស់មន្ត្រីអាមេរិក ដែលបានវិភាគប្រអប់ខ្មៅទាំងពីរនៅមន្ទីរពិសោធន៍រដ្ឋាភិបាលក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។ ពួកគេលើកឡើងថា មានមនុស្ស ចូលទៅក្នុងកន្លែងសុវត្ថិភាពបំផុតរបស់យន្តហោះ។

The China Eastern Boeing 737-800 went into a sudden nosedive, appeared to briefly recover, and then slammed into the ground in the mountainous Guangxi area on March 21

ប្រភពបានប្រាប់កាសែតអាមេរិកថា “យន្តហោះបានធ្វើតាមបញ្ជារបស់មនុស្ស នៅក្នុងកាប៊ីនយន្តហោះ”។ បុគ្គលិកកំពុងត្រូវបានគេស៊ើបអង្កេតជាបន្ត បន្ទាប់ពីការស៊ើបអង្កេតមួយ មិនបានរកឃើញបញ្ហាខុសបច្ចេកទេសណាមួយនោះទេ ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះ។

គួររម្លឹកថា ខណៈពេលធ្វើដំណើរពីទីក្រុង គុនមីង ទៅក្វាងចូវ, យន្តហោះ Boeing 737-800 បានធ្លាក់ ដោយសម្លាប់អ្នកដំណើរចំនួន១២៣នាក់ និងសមាជិកអាកាសយានិក៩នាក់ នៅក្នុងគ្រោះមហន្តរាយអាកាសចរណ៍ដ៏សាហាវបំផុតរបស់ចិនដីគោកនារយៈពេល២៨ឆ្នាំមកនេះ។

More than 49,000 pieces of plane debris were found. It took two days to find the cockpit voice recorder and six days for the flight data recorder, which was buried 5 feet underground

ហេតុការណ៍នេះ ក៏បានជំរុញឲ្យក្រុមហ៊ុន China Eastern ផ្អាកការហោះហើរយន្តហោះ Boeing 737-800 របស់ខ្លួនទាំងអស់ផងដែរ៕
623d0e66a310fd2bec7e215echina-plane-crash-ap-rc-220324_1648125447075_hpMain_16x9_99200china-crash-33-mediumSquareAt3Xchina-black-box_hpMain_20220326-233734_16x9_992