Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឯកឧត្តម វេង សាខុន ដឹកនាំសមាជិកជាង ២ពាន់នាក់ ធ្វើយុទ្ធនាការបោះឆ្នោតឃុំសង្កាត់ នៅស្រុកតំបែរ

Admin Alynana | Jun 03, 2022
ឯកឧត្តម វេង សាខុន ដឹកនាំសមាជិកជាង ២ពាន់នាក់ ធ្វើយុទ្ធនាការបោះឆ្នោតឃុំសង្កាត់ នៅស្រុកតំបែរ
Clinic narith

ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉ក់ ស៊ីថា បានដឹកនាំសមាជិកបក្សជាង២ពាន់នាក់ ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្នុងថ្ងៃបិទបញ្ចប់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅក្នុងស្រុកតំបែរ ។

ក្នុងពិធីជួបជុំសមាជិកសមាជិកា ទូទាំងស្រុកតំបែរ ឯកឧត្តមប្រធានក្រុមការងារ មានប្រសាសន៍ថា ប្រជាពលរដ្ឋត្រូវបន្តអនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​ នូវច្បាប់បោះឆ្នោត ព្រមជាមួយ​គោលការណ៍​ណែ​នាំ​នានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប), មិនត្រូវពិសារគ្រឿងស្រវឹងនៅថ្ងៃទី៤ និងទី៥ ខែមិថុនា ជាដាច់ខាត, ត្រូវត្រៀម​ឯកសារទាក់ទងការបោះឆ្នោត​ឲ្យបាន​គ្រប់គ្រាន់​មុនទៅ​បោះឆ្នោត, ត្រូវរក្សា​សណ្តាប់ធ្នាប់​សាធារណៈ ធ្វើចរាចរឲ្យបានល្អ ​រក្សាភាពថ្លៃថ្នូរ ​មានវិន័យ និង​សីលធម៌ ក្នងអំឡុងពេលដង្ហែរក្បួន និង​បោះឆ្នោត និងសូមនាំគ្នាទៅ​បោះឆ្នោត​ជូនគណបក្ស​ប្រជាជន​កម្ពុជា ​ដើម្បីសន្តិភាព និងការអភិវឌ្ឍ ។

ឯកឧត្តម បានលើកទឹកចិត្ត ​និងជូនពរឲ្យសមាជិកបក្សគ្រប់ៗរូប ​ទទួលបានសុខសុវត្ថិភាព និង​ដណ្តើម​បានជ័យជំនះមកជូនគណបក្សប្រជាជនកម្ពុជា ​ដែលជាគណបក្សដ៏ធំ ដែលនៅរួមសុខ​រួមទុក្ខជាមួយប្រជាពលរដ្ឋ ​យកប្រជាពលរដ្ឋជាធំ ​បម្រើប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ ឯកឧត្តម វេង សាខុន បានកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និង​ការលះបង់គ្រប់បែបយ៉ាងក្រុមការងារ ​សមាជិក ​សមាជិកាគណបក្សទាំងថ្នាក់ជាតិ និងថ្នាក់​មូលដ្ឋាន ក្នុងការចូលរួមយុទ្ធនាការឃោសនារកសំឡេងឆ្នោត ​កន្លងមកទទួលបានជោគជ័យ និង​ថ្លែងអំណរ​គុណជូនដល់អាជ្ញាធរខេត្ត​ ស្រុក ឃុំ ភូមិ​ កងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានយក​ចិត្តទុក​ដាក់​បង្ក​លក្ខណងាយស្រួលដល់យុទ្ធនាការនេះ ៕