Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

​មនុស្ស​រាប់​រយ​នាក់​ភៀសខ្លួន​ចេញ​ ខណៈ​កងកម្លាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ប្រយុទ្ធ​គ្នា​ដើម្បី​គ្រប់គ្រង​ទីក្រុង

Admin Alynana | Jun 21, 2022
​មនុស្ស​រាប់​រយ​នាក់​ភៀសខ្លួន​ចេញ​ ខណៈ​កងកម្លាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ប្រយុទ្ធ​គ្នា​ដើម្បី​គ្រប់គ្រង​ទីក្រុង
Clinic narith

​អ៊ុយក្រែន៖ មនុស្ស​រាប់រយ​នាក់​បាន​បន្ត​ភៀសខ្លួន​ចេញពី​ការប្រយុទ្ធ​គ្នា​ខ្លាំង ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ ខណៈ​កងកម្លាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ប្រយុទ្ធ​គ្នា​ដើម្បី​គ្រប់គ្រង​ទីក្រុង និង​ភូមិ​សំខាន់ៗ​មួយចំនួន​នៅក្នុង​តំបន់ Luhansk និង Donetsk។​ 

​ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់សិប​នាក់​បាន​ចាកចេញ​តាម​រថភ្លើង​ជម្លៀស​ពិសេស ​ដោយ​ចាក​ចេញពី​ទីក្រុង Pokrovsk ឆ្ពោះទៅកាន់​ទីក្រុង Dnipro និង​ទីក្រុង​ផ្សេងទៀត​នៅ​ភាគ​ខាងលិច​។ ភាគច្រើន​គឺជា​ស្ត្រី កុមារ និង​មនុស្ស​ចាស់​នៅ​លើ​រថភ្លើង​ដែល​ដឹក​មនុស្ស​ប្រមាណ ២០០​នាក់​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាក​ចេញ ខណៈ​ការ​ប្រយុទ្ធ​បាន​ហ៊ុមព័ទ្ធ​លំនៅឋាន​របស់​ពួកគេ​។​ នាង Emma មកពី​ទីក្រុង Sloviansk បាន​និយាយថា នាង​បាន​រត់​ភៀសខ្លួន​ដោយ​បន្សល់​ទុក​ប្តី​ពិការ​របស់​នាង​។ នាង​បាន​និយាយ​ថា ​ប្តី​របស់​នាង​មិន​អាច​ដើរ​បានទេ ហើយ​នៅ​ពេល​ដឹង​ថា ​ស្ថាន​ភាព​យ៉ាងណា​នោះ​នាង​នឹង​ត្រឡប់​មក​វិញ​។

ពលរដ្ឋ​មកពី​ទីក្រុង Sloviansk បាន​និយាយថា គ្រាប់​ផ្លោង​បាន​ធ្លាក់​គ្រប់​ទីកន្លែង ហើយ​ក្មេងៗ​មានការ​ភ័យខ្លាច​។ គេ​គ្រប់គ្នា​ភ័យខ្លាច​ថា ​គ្រាប់​ផ្លោង​អាច​នឹង​វាយ​លុក​លំនៅឋាន​។ គ្មាន​នរណា​ម្នាក់​ដឹងថា ​វា​ធ្លាក់​នៅទីណា​នោះទេ នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​សម្រេចចិត្ត​ចាកចេញ​។ ​អ្នក​ជម្លៀស​ខ្លួន​ភាគច្រើន​ដែល​ឡើងលើ​រថភ្លើង​នៅ​ទីក្រុង Prokovsk គឺ​មកពី​តំបន់​នានា​ដែល​កង​កម្លាំង​រុស្ស៊ី​កំពុង​ផ្តោត​ការវាយលុក​របស់​ពួកគេ ​ដើម្បី​ដណ្តើមយក​តំបន់ Donbas រួមមាន​ទីក្រុង Sievierodonetsk, Sloviansk, Bakhmut និង​ទីក្រុង Popasna៕