Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

​រុស្ស៊ី​ បើកការ​វាយប្រហារ​រដ្ឋធានី​អ៊ុយ​ក្រែ​ន​សារ​ជាថ្មី​ ​​ខណៈ​ទាហាន​រុស្ស៊ី​ផ្សេងទៀត​កំពុង​ពង្រឹង​កម្លាំង​នៅ​ភាគ...

Admin Alynana | Jun 27, 2022
​រុស្ស៊ី​ បើកការ​វាយប្រហារ​រដ្ឋធានី​អ៊ុយ​ក្រែ​ន​សារ​ជាថ្មី​ ​​ខណៈ​ទាហាន​រុស្ស៊ី​ផ្សេងទៀត​កំពុង​ពង្រឹង​កម្លាំង​នៅ​ភាគ...
Clinic narith

គៀវៈ យោងតាមអ្នកកាសែត​ ​Associated​ ​Press​ ​បាន​ឱ្យ​ដឹងថា​ ​កាលពីព្រឹកម្សិលមិញ​ ​សេវាជួយសង្គ្រោះបានប្រយុទ្ធនឹងអណ្តាតភ្លើងជាមួយក្រុមសង្គ្រោះជនស៊ីវិលយ៉ាងសកម្ម​ ​ហើយអភិបាលក្រុង​ ​លោក​ ​Vitali​ K​lits​c​h​ko ​បាននិយាយថា​ ​មនុស្សបួននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររបួស​ ​ខណៈក្មេងស្រីអាយុឆ្នាំម្នាក់​ ​ត្រូវបានទាញចេញពីគំនរបាក់បែក​ ​ដោយនាងនៅមានជីវិតនៅឡើយ

បើតាមទិន្នន័យបឋមពីសមាជិកសភាអ៊ុយ​ក្រែ​​ ​លោក​ O​le​ks​iy​ ​Go​n​chare​nko ​មីស៊ីចំនួន​ ​គ្រាប់​ ​ត្រូវបានបាញ់មកលើតំបន់​ ​និងក្រុង​គៀ​​ ​ប៉ុន្តែមុនការវាយប្រហារកាលពីព្រឹកម្សិលមិញ​ ​រដ្ឋធានីនេះមិនមានការវាយប្រហារតាមអាកាសពីទាហាន​រុស្ស៊ី​ទេ​ ​ចាប់តាំងពីថ្ងៃទី​ ​ខែមិថុនាមក

ជាមួយនឹងគ្នាដែរ​ ​លោកអភិបាលក្រុង​ K​lits​c​h​ko ​បានប្រាប់អ្នកកាសែតថា​ ​លោកជឿថា​ ​«នេះប្រហែលជាសញ្ញា»​ ​មុនពេលកិច្ចប្រជុំកំពូលរបស់ណា​តូ​ចាប់ផ្តើម​ ​ក្នុង​ប្តាហ៍​នេះ​ ​នៅក្រុងម៉ា​ឌ្រី​

ទោះជាយ៉ាងណាក៏ដោយ​ ​ការផ្ទុះពីរលើកទៀតក៏ត្រូវបានឮផងដែរ​ ​ប៉ុន្តែមូលហេតុ​ ​ចំនួនអ្នកស្លាប់​ ​និងអ្នករបួស​ ​នៅមិនទាន់មាន​ន្និ​ន័យច្បាស់លាស់នោះទេ

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយ​ក្រែ​​ ​និយាយថា​ ​ការវាយប្រហារនេះត្រូវបានធ្វើឡើងជាមួយនឹងមីស៊ីរយៈចម្ងាយឆ្ងាយចន្លោះពី​ ​​ ​ទៅ​ ​គ្រាប់​ ​ដែលបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែក​រុស្ស៊ី ​មានចម្ងាយជាង​ ​​ ​គីឡូម៉ែត្រពីតំបន់​ ​Ast​r​a​k​han​ ​ភាគខាងត្បូងនៃប្រទេស​រុស្ស៊ី​​ ​ក៏ប៉ុន្តែមីស៊ីដែលចូលមកមួយចំនួន​ ​ត្រូវបានបាញ់ទម្លាក់

ទាក់ទងនឹងការវាយប្រហារខាងលើ​ ​កងកម្លាំង​រុស្ស៊ី​បច្ចុប្បន្ន​ ​កំពុងស្វែងរកការលេបយកទីតាំងរឹងមាំចុងក្រោយរបស់អ៊ុយ​ក្រែ​ដែលនៅសេសសល់ក្នុងតំបន់​ ​L​u​han​sk ​ភាគខាងកើត​ ​បន្ទាប់ពីពួកគេបានគ្រប់គ្រងតំបន់​ S​ievie​ro​donet​sk ​ទាំងស្រុង​ ​កាលពីថ្ងៃសៅរ៍​ ​និងរោងចក្រគីមីដែលទាហានអ៊ុយ​ក្រែ​​ ​និងជនស៊ីវិលរាប់រយនាក់ជ្រកកោន

កាលពីម្សិលមិញ​ ​លោក​ S​e​r​hiy​ ​Haidai​ ​អភិបាលនៃតំបន់​ ​L​u​han​sk ​ក៏បាន​ឱ្យ​ដឹងដែរថា​ ​ប្រទេស​រុស្ស៊ី​កំពុងធ្វើការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើក្រុង​ ​Lysy​c​han​sk ​ដែលនៅជាប់គ្នា​ ​ដោយបានបំផ្លាញប៉មទូរទស្សន៍របស់ខ្លួន​ ​និងធ្វើ​ឱ្យ​ខូចខាតស្ពានមួយយ៉ាងធ្ងន់ធ្ងរ​ ​មិនតែប៉ុណ្ណោះ​ ​កាលពីថ្ងៃសៅរ៍​ រុស្ស៊ី​ក៏បានបាញ់មីស៊ីរាប់សិបគ្រាប់លើតំបន់ជាច្រើននៅទូទាំងប្រទេសដែលនៅឆ្ងាយពីចំណុចកណ្តាលនៃសមរភូមិភាគខាងកើត​ ​នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ ​The​ ​Star