Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ្នកច្បារអំពៅ និងតាខ្មៅចង់ចូលភ្នំពេញ សូមវាងផ្លូវ១នេះ ខណៈថ្ងៃស្អែកអាជ្ញាធរនឹងបិទចរាចរបណ្ដោះអាសន្ន

Admin Alynana | Jun 27, 2022
អ្នកច្បារអំពៅ និងតាខ្មៅចង់ចូលភ្នំពេញ សូមវាងផ្លូវ១នេះ ខណៈថ្ងៃស្អែកអាជ្ញាធរនឹងបិទចរាចរបណ្ដោះអាសន្ន
Clinic narith

ភ្នំពេញ៖ ជាដំណឹងបន្ទាន់មួយ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ច្បារអំពៅ និង ក្រុងតាខ្មៅ ឬអ្នកដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញឆ្លងកាត់តាមមហាវិថីនរោត្តម ត្រូវរកផ្លូវវាងឱ្យហើយ ខណៈកំណាត់មហាវិថីមួយនេះនឹងត្រូវផ្អាកចរាចរបណ្ដោះអាសន្នថ្ងៃស្អែកចាប់ពីម៉ោង ៦ ព្រឹក។
យោងតាមការចេញជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២២ បានឱ្យដឹងថានៅថ្ងៃទី២៨ ខែមិថុនា ស្អែកនេះ មាននឹងការរៀបចំពិធីមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ដោយមានការអញ្ជើញចូលរួមដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ដូច្នេះដើម្បី ឲ្យកម្មវិធីខាងលើប្រព្រឹត្ដទៅដោយរលូន រក្សាបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទ លើកំណាត់ផ្លូវមហាវិថីព្រះនរោមត្ដជាបណ្ដោះអាសន្ន ចាប់ពីស្ដុបជលផល ផ្លូវលេខ៤១ ដល់ស្ពានក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី ចាប់ពីម៉ោង ៥ ព្រឹកតទៅ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះការបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើដោយក្ដីអនុគ្រោះ។ ក្នុងនោះនៅពេលផុតរយៈពេលនៃការហាមឃាត់ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យធ្វើការចរាចរធម្មតាវិញ៕

b4048905-6872-413a-9274-c74aff2dbf61