Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុងរុករកអ្នក​នៅ​រស់​ ​បន្ទាប់​ពី​កាំជ្រួច​រុស្ស៊ី​វាយ​លុក​ផ្សារ​ទំនើប​អ៊ុយក្រែន

Admin Alynana | Jun 28, 2022
ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុងរុករកអ្នក​នៅ​រស់​ ​បន្ទាប់​ពី​កាំជ្រួច​រុស្ស៊ី​វាយ​លុក​ផ្សារ​ទំនើប​អ៊ុយក្រែន
Clinic narith

ក្រុងគៀវៈ ក្រុមអ្នកពន្លត់អគ្គីភ័យ និងទាហានបានស្វែងរកកាលពីថ្ងៃអង្គារ ដើម្បីរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែកនៃផ្សារទំនើបមួយនៅកណ្តាលប្រទេសអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ 18 នាក់នៅក្នុងការវាយប្រហារមួយដែលត្រូវបានថ្កោលទោសដោយអង្គការសហប្រជាជាតិ និងលោកខាងលិច។

លោក​ប្រធានាធិបតី Volodymyr Zelenskiy បាន​និយាយ​ថា មី​ស៊ី​ល​រុស្ស៊ី​បាន​វាយប្រហារ​ផ្សារ​ទំនើប​មួយ​កន្លែង​ នៅ​កណ្ដាល​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ​ ខណៈ​ទីក្រុង Moscow បាន​ប្រយុទ្ធ​ដើម្បី​គ្រប់គ្រង​ទីក្រុង​ដ៏​សំខាន់​មួយ​នៅ​ភាគ​ខាងកើត ហើយ​មេដឹកនាំ​លោក​ខាង​លិច​បាន​សន្យា​ថា​នឹង​គាំទ្រ​ទីក្រុង Kyiv ក្នុង​សង្គ្រាម​នេះ​ឲ្យ​តែ​អ៊ុយ​ក្រែ​ន​ត្រូវការ។ ​លោក Zelenskyy បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Telegram ថា មនុស្ស​ជាង ១,០០០​នាក់​បាន​នៅ​ខាងក្នុង នៅ​ពេល​មី​ស៊ី​ល​រុស្ស៊ី​ចំនួន​ ២​គ្រាប់​បាន​វាយប្រហារ​ទៅលើ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង Kremenchuk ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី Kyiv។ ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់ ១៨​នាក់​បាន​ស្លាប់ និង ២៥ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈប្រហែល ៣៦ នាក់កំពុងបាត់ខ្លួន។

រុស្ស៊ី​ពុំបាន​ធ្វើ​អត្ថាធិប្បាយ​លើ​ការវាយប្រហារ ដែល​ត្រូវ​បាន​ថ្កោលទោស​ដោយ​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច​របស់​អ៊ុយ​ក្រែ​ន​នោះ​ទេ។ ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​រង​របស់​ខ្លួន​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Dmitry Polyanskiy បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា បាន​ប្រើ​ឧបទ្ទវហេតុ​នេះ​ដើម្បី​ទទួល​បាន​ការ​អាណិត​អាសូរ​ មុន​កិច្ចប្រជុំ​កំពូល​សម្ព័ន្ធមិត្ត​យោធា​ណា​តូ​នៅ​ថ្ងៃទី២៨ ដល់ ៣០ ខែ​មិថុនា​នេះ​៕
ប្រភពៈ Reuters

EI32YTBHB5O2ZB7FS6BILPNDMYV7AGTCTXZNMLNHLT3FGWGVXOIQWUK7TEUPSJM5ZMLTLAOJ2KSDV4BVQ23GBODRIWXOZIDARYTL52DUIDYZKOVS2FKT5LYZ6ULMLMUBOI