Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រមុខការទូតកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ​ទៅបំពេញទស្សនកិច្ច​ការងារ​លើកទី២ នៅមីយ៉ាន់ម៉ា

Admin Alynana | Jun 28, 2022
ប្រមុខការទូតកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ​ទៅបំពេញទស្សនកិច្ច​ការងារ​លើកទី២ នៅមីយ៉ាន់ម៉ា
Clinic narith

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និង ជាប្រេសិតពិសេស​របស់​ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ​ទៅបំពេញទស្សនកិច្ច​ការងារ​លើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ ពីថ្ងៃទី២៩ ខែមិថុនា​ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រកាសថា ដំណើរ​ទស្សនកិច្ចនោះក៏មានការចូលពីឯកឧត្តម ឯកផាប់ ផាន់ថាវង់ អគ្គលេខាធិការរងអាស៊ាន​ទទួល​បន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន​ និងមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំង​បុគ្គលិករបស់លេខាធិការដ្ឋានអាស៊ានផងដែរ ។

គួរបញ្ជាលក់ថា ដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មាន​គោលបំណង តាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផល​នៃកិច្ចប្រជុំពិគ្រោះ ​យោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ាន​សម្រាប់មីយ៉ាន់ម៉ា ដែល​បាន​ប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ​ខែឧសភា ឆ្នាំ២០២២ ​នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់​ការ​បង្កើតបរិយាកាសអំណោយ​ ផលសម្រាប់ដំណើរការសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយ គ្រប់ភាគីពាក់ព័ន្ធ៕
fn-2022-06-28-14-53-47-0fn-2022-06-28-14-53-50-0