Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចាប់ពីថ្ងៃទី២០-២៦ ខែកក្កដា, នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Admin Alynana | Jul 19, 2022
ចាប់ពីថ្ងៃទី២០-២៦ ខែកក្កដា, នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
Clinic narith

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២០-២៦ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប អូសបន្លាយពីភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១៖ តំបន់ទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

 

៣៖ តំបន់មាត់សមុទ្
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕
fn-2022-07-19-07-17-56-0