Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩ ខែសីហា, ក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង

Admin Alynana | Aug 03, 2022
ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩ ខែសីហា, ក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង
Clinic narith

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

ក្រសួងធនធានទឹកបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយ កាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ជាមួយនិងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរទៅខ្លាំង មកលើតំបន់មាត់សមុទ្រ។ ស្ថានភាពបែបនេះធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។
* នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៌មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន លាយឡំនិងលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
* ដោយឡែកនៅថ្ងៃទី៦-៩ ខែសីហា បណ្តាខេត្តនិងរាជធានីនៅវាលទំនាបភាគខាងត្បូង ភ្លៀងអាចធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន
* សីតុណ្ហភាពអប្បបរមាមានពី២២-៤°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C។
* នឹងអាចមានភ្លៀងនៅក្នុងកម្រិតពី មធ្យមទៅច្រើនលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C។
* នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ។

* នៅចន្លោះពីថ្ងៃទី៦-៩ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យផ្នែកមួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់៕
fn-2022-08-02-07-36-25-0