Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិនចាប់ផ្តើមសមយុទ្ធថ្មី នៅសមុទ្រលឿង និងសមុទ្រ ព័រហៃ

Admin Alynana | Aug 08, 2022
ចិនចាប់ផ្តើមសមយុទ្ធថ្មី នៅសមុទ្រលឿង និងសមុទ្រ ព័រហៃ
Clinic narith

 បន្ទាប់ពីសមយុទ្ធព័ទ្ធជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អជ្ញាធរនឹងបន្តសមយុទ្ធថ្មីទៀតនៅសមុទ្រលឿង និងសមុទ្រ ព័រហៃ។

ការចាប់ផ្តើមនូវសមយុទ្ធនេះ គឺបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ឥស្សរជនជាន់ខ្ពស់នៃសេតវិមានទៅកាន់ទីក្រុងប៉េកាំងកាលពីសប្តាហ៍ទីមួយនៃខែសីហានេះ។

មន្ត្រីយោធាជាន់ខ្ពស់ចិនបាននិយាយកាលពីថ្ងៃអាទិត្យទី០៧កន្លងទៅថា ពីពេលនេះទៅ យើងនឹងធ្វើការសមយុទ្ធជាប្រចាំនៅជិតៗកោះតៃវ៉ាន់។

ប្រទេសចិនដែលពីដើមមកតែងយល់ថា កោះតៃវ៉ាន់ ជាខេត្តចំណុះរបស់ខ្លួនតាំងពីដើមរៀងមកនោះ កើតការមិនសប្បាយចិត្តយ៉ាងខ្លាំងដែល រដ្ឋបាល និងប្រជាជនកោះនេះ តែងតែប្រកាន់ខ្ជាប់នូវគំនិត និងនិន្នាការឯករាជ្យ ដាច់ដោយឡែក។ ហើយការមិនសប្បាយចិត្តរបស់ចិន បានក្លាយជាកំសួលកំហឹងពេលដែល តៃវ៉ាន់ទទួលស្វាគមន៍លោកស្រី ណាន់ស៊ី ប៉េឡូស៊ី និងជួបពិភាក្សាលើកិច្ចការមួយចំនួន។ ដែលទង្វើនេះធ្វើឲ្យចិនយល់ថា អាមេរិក ទទួលស្គាល់ កោះតៃវ៉ាន់ ជាទឹកដីឯករាជ្យមិនមែនជាអាណាខេត្តរបស់ចិន។ ព្រោះរដ្ឋាភិបាលចិនយល់ថាក្នុងនាមលោកស្រីជាប្រធានសភាអាមេរិក ជាបុគ្គលក្នុងតួនាទីដែលមានតំណែងខ្ពស់បន្ទាប់ពីប្រធានាធិបតីគួរតែធ្វើទស្សនកិច្ចផ្លូវការដោយឆ្លងកាត់រដ្ឋបាលក្រុងប៉េកាំងជាមុនសិន។

 

ម្យ៉ាងវិញទៀត ទស្សនកិច្ចផ្លូវការរបស់មន្ត្រីជាន់ខ្ពស់ក្នុងតំណែងរបស់សហរដ្ឋអាមេរិកលើកនេះគឺជាលើកទីមួយក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ដែលអាចចាត់ទុកជាសកម្មភាពដ៏កម្រមួយ។
ប្រភព៖ ប៊ីប៊ីស៊ី កែសម្រួលដោយ៖ សូរីយ៉ា