Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
KW
Borey Vimean Samnang បុរី វិមានសំណាង
TopContent CheckinMe
PPK

នេះជាកំហុស៤ ដែលនឹងត្រូវកាត់ពិន្ទុពេលអ្នកបើកបរធ្វើខុស

Admin Alynana | Aug 08, 2022
នេះជាកំហុស៤ ដែលនឹងត្រូវកាត់ពិន្ទុពេលអ្នកបើកបរធ្វើខុស

(ភ្នំពេញ)៖ កន្លងមកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ខ្លួននឹងសហការជាមួយក្រសួងមហាផ្ទៃ រៀបចំកម្មវិធីដកពិន្ទុលើបណ្ណបើករបរសម្រាប់អ្នកបើកបរយានជំនិះណាដែលល្មើសច្បាប់ចរាចរណ៍។ តាមបញ្ជាក់ពីក្រសួង កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅក្នុងប្រទេសកម្ពុជា ដែលកើតមានឡើងស្ទើររាងរាល់ថ្ងៃ។

យ៉ាងណា យោងមាត្រា៤៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការកាត់ពិន្ទុលើបណ្ណបើកបរនេះ នឹងកាត់ទៅលើកំហុសជាក់ស្ដែងរបស់អ្នកបើកបរដែលក្នុងនោះរួមមាន៖

   - ត្រូវកាត់ ២ពិន្ទុ៖ មិនគោរពលក្ខខណ្ឌនៃបណ្ណបើកបរ

   - ត្រូវកាត់ ២ ពិន្ទុ៖ យានមានលក្ខណៈបច្ចេកទេសមិនត្រឹមត្រូវ

   - ត្រូវកាត់ ៦ ពិន្ទុ៖ ប្រើប្រាស់ផ្លាកលេខ និងបណ្ណសម្គាល់យានយន្តក្លែងក្លាយ

  - ត្រូវកាត់ ៦ ពិន្ទុ៖ កំហុសមិនរាងចាលនៃការប្រើប្រាស់បណ្ណបើកបរហួសសុពលភាព ឫមិនត្រឹមត្រូវតាមប្រភេទយាន ។

បើតាមសេចក្ដីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចេញកាលពីពេលថ្មីៗនេះ បានបញ្ជាក់ដែរថាអ្នកបើកបរយានយន្ដ ធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ត្រូវមាន​​ឯកសារភ្ជាប់តាមខ្លួនដូចជា៖

១. បណ្ណបើកបរយានយន្ដ តម្រូវឲ្យប្រើប្រាស់ឯកសារច្បាប់ដើម។

២. បណ្ណសម្គាល់យានជំនិះ អាចប្រើប្រាស់ឯកសារច្បាស់ថតចម្លង។ ករណីបណ្ណសម្គាល់យានជំនិះមិនមាន QR Code តម្រូវឲ្យមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ចលើច្បាប់ថតចម្លងនោះ ទើបអាចប្រើប្រាស់ជាផ្លូវការបាន។

៣. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។

៤. ចំពោះរថយន្ដដែលប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ ត្រូវភ្ជាប់តាមខ្លួនបន្ថែមនូវ លិខិតអនុញ្ញាតឲ្យយានយន្ដធ្វើអាជីវកម្មដឹកជញ្ជូន អាចប្រើប្រាស់ឯកសារថតចម្លងបានដូចគ្នា។

សូមជម្រាបផងដែរថា យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមាន ពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ នឹងត្រូវកាត់បន្ថយទៅតាមស្ថានភាពនៃការប្រព្រឹត្តបទល្មើសចរាចរណ៍របស់អ្នកបើកបរ។ ក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់ បានបណ្ណ បើកបរថ្មី ត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ ពីថ្ងៃដែល បណ្ណបើកបរត្រូវទុកជាមោឃៈ៕