Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
KW
Borey Vimean Samnang បុរី វិមានសំណាង
TopContent CheckinMe
PPK

ធ្លាក់ដែកពីលើអគារ បណ្ដាលឱ្យរថយន្ត៣គ្រឿងខូចខាត និងមនុស្សម្នាក់រងរបួសធ្ងន់

Admin Alynana | Aug 08, 2022
ធ្លាក់ដែកពីលើអគារ បណ្ដាលឱ្យរថយន្ត៣គ្រឿងខូចខាត និងមនុស្សម្នាក់រងរបួសធ្ងន់

(ភ្នំពេញ)៖ យ៉ាងហោចណាស់ក៏មានរថយន្តចំនួន៣គ្រឿងបានទទួលរងការខូចខាត និងមេការម្នាក់បានរងរបួសចំក្បាលធ្ងន់ធ្ងរ ក្រោយពីមានហេតុការណ៍អាក្រក់ដោយដែកជាច្រើនដើម បានធ្លាក់ពីលើអាគារខុនដូរ ដែលកំពុងសាងសងមកត្រូវក្បាលមនុស្សនិងរថយន្តទាំងនេះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចអាគារខុនដូរ ស្ថិតនៅជាប់របងសាលាខណ្ឌទួលគោក តាមបណ្ដោយផ្លូវលេខ៥៩៦ កែងផ្លូវលេខ៣២៩ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
photo_2022-08-08_12-00-18

ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា មិនដឹងជាមូលហេតុអ្វីនោះទេ ស្រាប់តែមានដែកធ្លាក់ជាច្រើនដើមពីលើអាគារខុនដូរ ជាន់លើបំផុត ធ្លាក់មកក្រោម បណ្ដាលឲ្យត្រូវមេការម្នាក់រងរបួសចំក្បាលធ្ងន់ធ្ងរ និងរថយន្តរងការខូចខាតចំនួន៣គ្រឿង រួមមានរថយន្តរបស់ការដ្ឋាន រថយន្តរបស់គណៈបញ្ជាការឯកភាពខណ្ឌទួលគោក និងរបស់ពលរដ្ឋ ដែករាយប៉ាយពេញផ្លូវ និងខ្ទាតចូលដល់ក្នុងបរិវេណផ្ទះបងប្អូនប្រជាពលរដ្ឋថែមទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា កន្លងមកទីតាំងខុនដូរនេះក៏ធ្លាប់មានបងប្អូនប្រជាពលរដ្ឋ មានការសំណូមពរ និងការត្អូញត្អែលើកឡើងផងដែរថា ការដ្ឋានមួយកន្លែងនៅជាប់សាលាខណ្ឌទួលគោក កំពុងសាងសងរំលោភលើចិញ្ចើមផ្លូវ បង្កការកកស្ទះ និងខ្វះលក្ខណៈបច្ចេកទេស គ្មានស្ដង់ដារ អាចបង្កហានិភ័យ និងគ្រោះថ្នាក់ដល់ពលរដ្ឋអ្នកធ្វើដំណើរ។
photo_2022-08-08_13-01-30

ក្រោយមានការសំណូមពរ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក បានដឹកនាំកម្លាំងជំនាញរដ្ឋបាលខណ្ឌចុះត្រួតពិនិត្យ និងធ្វើការអប់រំណែនាំដល់ម្ចាស់គម្រោងសាងសងការដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យមានសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យល្អ និងមិនឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
photo_2022-08-08_12-00-22

ក្នុងការចុះត្រួតពិនិត្យនេះដែរ លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោកបានឲ្យដឹងថា ចំពោះទីតាំងការដ្ឋាននេះ មានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវពុំបានរំលោភចិញ្ជើមផ្លូវសាធារណៈឡើយ មានព័ទ្ធសំណាញ់និងរបាំងដែក ការពារធ្លាក់របស់របបគ្រប់ជាន់ ចៀសវាងបង្កហានិភ័យដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរជាដើម។

លោក អភិបាលរងខណ្ឌបានបន្ថែមទៀតថា ចំពោះដែលថាការដ្ឋានបង្កការកក់ស្ទះនោះ គឺមានបន្តិចបន្តួច ប៉ុន្តែពេលចាក់បេតុងម្ដងៗ គឺអាជ្ញាធរអនុញ្ញាតឲ្យបិទផ្លូវតែមួយចំហៀងប៉ុណ្ណោះ ពុំដែលអនុញ្ញាតបិទផ្លូវទាំងស្រុងឡើយ៕
photo_2022-08-08_13-02-47photo_2022-08-08_13-02-57photo_2022-08-08_12-00-15photo_2022-08-08_12-00-13photo_2022-08-08_12-00-03photo_2022-08-08_12-00-00photo_2022-08-08_13-01-28photo_2022-08-08_13-01-28 (2)