Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពស់ទឹកនៃទន្លេស្រែពកឡើងដល់កម្រិតប្រកាសអាសន្ន

Media LNN | Aug 12, 2022
កម្ពស់ទឹកនៃទន្លេស្រែពកឡើងដល់កម្រិតប្រកាសអាសន្ន
Clinic narith

ខេត្តរតនគិរី៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានបណ្តាលឲ្យទឹកទន្លេស្រែពក និងទន្លេសេសាន បានហក់ឡើងគួរឲ្យកត់សម្គាល់។ដោយឡែកគិតត្រឹមថ្ងៃទី១១ខែសីហាម្សិលម៉ិញ ទន្លេសេសានបានស្រកចុះរកស្ថានភាពដើមវិញ និងទន្លេស្រែពកកំពុងបន្តឡើងក្នុងល្បឿនយឺត។បច្ចុប្បន្នទឹកទន្លេស្រែពកមានកម្ពស់១២.៨២ម៉ែត្រ កម្រិតប្រកាសអាសន្ន ១២.៥០ម៉ែត្រ ក្នុងនោះបានបណ្តាលឲ្យជន់លិចនៅតាមទីតាំងទំនាបបង្កផលប៉ះពាល់ដល់ពលរដ្ឋប្រមាណ១០៨គ្រួសារ ដំណាំកសិកម្ម ៧៣៥ហិកតា និងផ្លូវគមនាគមន៍ ២,៣៩០ម៉ែត្រ។​ក្នុងស្ថានភាពនេះអាជ្ញាធរកំពុងគៀងគរ និងអន្តរាគមន៍ជម្លៀសពលរដ្ឋមួយចំនួនដែលប៉ះពាល់ខ្លាំង ព្រមទាំងទ្រព្យសម្បត្តិ សត្វពាហនៈឡើងមកទីទួលសុវត្ថិភាពដែលបានរៀបចំដោយអាជ្ញាធរ។

ជាមួយគ្នានេះដែរ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ឯកឧត្តមញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តបានអញ្ជើញចុះពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់បណ្តាលមកពីទឹកជំនន់ទន្លេស្រែពក ស្រុកលំផាត់។

សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីបានអោយអោយដឹងថា ស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ជា បន្តបន្ទាប់ជាប់គ្នាជាប្រចាំអំឡុងសប្ដាហ៍ទី១ និងទី២ នៃខែសីហា ឆ្នាំ២០២២នេះ រួមផ្សំនឹងការបើកបង្ហូរ ទ្វាទឹកទំនប់វារីអគ្គិសនីស្រែពក៤ ពីប្រទេសវៀតណាម បានបណ្តាលឱ្យក្នុងភូមិសាស្ត្រស្រុកមួយចំនួន ដែលស្ថិតនៅតំបន់ទំនាប និងតាមបណ្ដោយទន្លេ រងនូវការជន់លិចលង់ដោយសារទឹកជំនន់ធ្វើឱ្យប៉ះពាល់ លើទ្រព្យសម្បត្តិ ផលដំណាំរបស់ប្រជាពលរដ្ឋ រួមមាន៖
  • ទឹកជំនន់លិច ចំនួន ១ស្រុកគឺស្រុកលំផាត់មាន ៣ឃុំ ស្មើនឹង ១០ភូមិ ដែលប៉ះពាល់ប្រជាពលរដ្ឋ ចំនួន ១០៨គ្រួសារ ស្មើនឹងមនុស្ស ៤១៨នាក់។
  • ផ្ទះសម្បែងសរុប ចំនួន ២៩ខ្នង។
  • ដំណាំកសិកម្ម ៧៣៥ហិកតា ក្នុងនោះមាន៖ សន្ទូង/ពង្គ្រោះ ចំនួន ២៤២ហិកតា និងដីចម្ការ និងដំណាំរួមផ្សំ ចំនួន ៤៩៣ហិកតា។
  • ផ្លូវលំ ចំនួន ៦កន្លែង ស្មើនឹង ១.៨៦០ម៉ែត្រ ផ្លូវកៅស៊ូ ១កន្លែង ស្មើនឹង ៣០ម៉ែត្រ ផ្លូវបេតុងចំនួន ១កន្លែង ស្មើនឹង ២០០ម៉ែត្រ និងលូ ១០កន្លែង៕

 

298660796_775676160160747_8747651901276625349_n

បើទោះជារៀងរាល់ឆ្នាំនៅរដូវវស្សាទឹកទន្លេតែងតែឡើងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេក៏ដោយ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ ហើយវាតែងតែប៉ះពាល់ធ្ងនធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជន។ ហេតុដូចនេះ ក្នុងនាមអាជ្ញាធរត្រូវតែទទួលខុសត្រូវលើសុវត្ថិភាពពលរដ្ឋ តាមរយៈផ្សព្វផ្សាយដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន និងអន្តរាគមន៍ជម្លៀសឡើងមកទីទួលសុវត្ថិភាពដែលបានរៀបចំ ជាមួយនឹងវិធានការការពារ និងទប់ទល់គ្រោះមហន្តរាយឲ្យកាន់តែមានប្រសិទ្ធភាព។

គួររំឭកផងដែរថា កាលពីថ្ងៃទី ៩ សីហា ក្នុងការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ក៏បានធ្វើសេចក្តីជូនដំណឹងស្តីពីស្ថានភាពទឹកទន្លេមេគង្គ ពិសេសលើដៃទន្លេបី នៃភូមិភាគឦសាន បានលើកឡើងពីការប្រែប្រួលដែលកំពុងកើតមានដោយសារឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងវិសម្ពាធដែលនឹងក្លាយទៅជាព្យុះទី ៧ ឈ្មោះ មូឡាន (MULAN) ដែលបណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ, ឡាវ, វៀតណាម និងកម្ពុជា​មានភ្លៀងធ្លាក់ច្រើនក្នុងអាទន្លេមេគង្គ។

ដោយស្ថានភាពបែបនេះ អាចនឹងធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើងខ្លាំងក្នុងរយៈ៤ទៅ៥ថ្ងៃនេះ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៨,៤០ម៉ែត្រ, ខេត្ត ក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៩,០០ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១២,០០ ម៉ែត្រ។

 

បើទោះជានៅតាមទន្លេធំៗកម្រិតទឹកដែលហក់ឡើងនៅពេលនេះនៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅឡើយទេប៉ុន្តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្លេ និងហូរចូលតាមបណ្តាព្រែកមួយចំនួន។ ដោយទទន្ទឹមនឹងនេះ ទឹកទន្លេនៅតំបន់ភាគឦសានរួមមាន ទន្លេសេកុង, ទន្លេសេសាន និងទន្លេស្រែពក កំពុងហក់ឡើងដែលអាចប្រឈមនឹងទឹកជំនន់។ ហេតុដូចនេះ សូមសាធារណជនមេត្តាតាមដាន និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់។

298800693_775676393494057_8594643897635170248_n298869990_775676486827381_4311186694093167731_n299030859_775676523494044_5438352525906033923_n298657994_775676360160727_5569173702323834530_n

298564827_775676320160731_4663188349333979964_n

 298257369_375472708098410_5956705001142829479_n

ដោយ៖សូរីយ៉ា

ប្រភពព័ត៌មាន និងរូបភាព៖ ក្រសួងធនធានទឹក និងឧត្តុនិយម, រដ្ឋបាលខេត្តរតនគិរី