Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កិច្ចសហប្រតិបត្តិការស្អិតរមួតលើវិស័យធនធានទឹកក្នុងភូមិភាគអាស៊ី និងតំបន់ប៉ាស៊ីហ្វិក

Media LNN | Aug 19, 2022
កិច្ចសហប្រតិបត្តិការស្អិតរមួតលើវិស័យធនធានទឹកក្នុងភូមិភាគអាស៊ី និងតំបន់ប៉ាស៊ីហ្វិក
Clinic narith
នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM និងសហការី បានអញ្ជើញដឹកនាំការប្រជុំជាមួយនឹងលោកស្រី Louise Whiting ប្រធានអង្គការ UN-FAO ប្រចាំតំបន់ដែលមានស្ថានតំណាងនៅក្នុងទីក្រុង Bangkok ប្រទេសថៃ លោក John Dore មន្រ្តីថ្នាក់ខ្ពស់របស់ក្រសួងការបរទេសប្រទេស Australia DFAT ប្រចាំនៅស្ថានទូតប្រទេស Australia ក្នុងទីក្រុង Bangkok និងអស់លោក សហការីអមដំណើរគណៈប្រតិភូមួយចំនួនទៀត ។ ការប្រជុំនេះបានផ្តោតមុតស្រួចទៅលើកិច្ចសហប្រតិបត្តិការស្អិតរមួតលើវិស័យធនធានទឹកក្នុងភូមិភាគអាស៊ី និងតំបន់ប៉ាស៊ីហ្វិក ដោយរៀបចំយុទ្ធសាស្រ្តបញ្ជៀសឲ្យខាងតែបាននៅកង្វះខាតទឹកប្រើប្រាស់ និងធ្វើការផលិតដែលបណ្តាលឲ្យកើតមាននៅអសន្តិសុខទឹក និងអសុវត្ថិភាពទឹកដល់គ្រប់វិស័យ។
សូមបញ្ជាក់ជូនថា យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការអង្គការសហប្រជាជាតិ និងSDGs នាពេលកន្លងទៅ ក្រសួងធនធានទឹក និងឧតុនិយម ដោយបានទទួលនូវការគាំទ្រសហប្រតិបត្តិការយ៉ាងពេញទំហឹងនិងជាប្រចាំពីសំណាក់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ MEF បានអនុញាតឲ្យអង្គការ UN-FAO បោះទុនវិនិយោគធ្វើការចូលរួមសហការជាមួយនឹងធនាគារពិភពលោក WB ធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី AIIB, IFAD, GCF និងរដ្ឋាភិបាលប្រទេស Australia, DFAT ធ្វើការអនុវត្តគម្រោងកែលម្អសន្តិសុខទឹកក្នុងតំបន់អាងទន្លេមេគង្គលើនៅក្នុងតំបន់ 3S និង5P របស់ភូមិភាគឦសាន និងធ្វើការអនុវត្តគម្រោង CAISAR ក្នុងបណ្តាខេត្តក្នុងតំបន់ភូមិភាគពាយ័ព្យនៃទីក្រុងភ្នំពេញ ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម