Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

យ៉ាងហោចណាស់មនុស្សប្រហែល៥០នាក់បានស្លាប់ក្នុងទឹកជំនន់ទឹកភ្លៀងនៅឥណ្ឌា

Media LNN | Aug 22, 2022
យ៉ាងហោចណាស់មនុស្សប្រហែល៥០នាក់បានស្លាប់ក្នុងទឹកជំនន់ទឹកភ្លៀងនៅឥណ្ឌា
Clinic narith

ទឹកជំនន់ និងការបាក់ដី ដោយសារតែភ្លៀងមូសុងដ៏ខ្លាំងបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ៥០ នាក់ នៅភាពខាងជើង និងខាងកើតនៃប្រទេសឥណ្ឌា ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ដោយគិត្រឹមថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២២។

ភ្លៀងបានធ្វើទុកបុកម្នេញដល់ភូមិជាច្រើន វាបានបង្កើតជាជំនន់ទឹកភ្លៀងបានហូរនាំយកផ្ទះសម្បែងប្រជាជន ខណៈដែលក្រុមសង្គ្រោះបានព្យាយាមជួយជម្លៀសអ្នកដែលរស់រានមានជីវិត។

យ៉ាងណាម៉ិញ កាលពីដើមខែសីហានេះ ការិយាល័យឧតុនិយម បានធ្វើការព្យាករណ៍ថា ប្រទេសឥណ្ឌានឹងទទួលបានបរិមាណទឹកភ្លៀងកម្រិតបង្គួរនៅខែសីហា និងកញ្ញា ដែលនឺងអាចផ្តល់ផលល្អដល់ការដាំដុះដែលជាប្រភពសេដ្ឋកិច្ចសំខាន់ទី៣របស់អាស៊ី។ ប្រភពសេដ្ឋកិច្ចសំខាន់ទី៣របស់អាស៊ីនេះ គឺត្រូវពឹងផ្អែកលើកសិកម្មដែលត្រូវពង្រីកការដាំដុះ និងបង្កើតការងារផ្សេងៗជាច្រើន។

ការធ្វើស្រែចម្ការគឺបានចូលរួមចំណែកប្រមាណ១៥ភាគរយនៃសេដ្ឋកិច្ចឥណ្ឌា ដែលអាចជួយផ្តល់លំនឹងជីវភាពដល់ប្រជាជនជាងពាក់កណ្តលរបស់ឥណ្ឌា។ គួរបញ្ជាក់ដែរថា សេដ្ឋកិច្ចសរុបរបស់ឥណ្ឌាមានទឹកប្រាក់ប្រមាណ ២.៧ ទ្រីលានដុល្លារអាមេរិក ហើយចំនួនប្រជាជនសរុបរបស់ឥណ្ឌាគឺប្រមាណ ១.៣ ពាន់លាននាក់។

ភ្លៀងធ្លាក់ដ៏ខ្លាំងបានបង្កឲ្យមានទឹកជំនន់ និងការបាក់ដី នៅរដ្ឋហិម៉ាល័យ ហើយបានធ្វើឲ្យមនុស្ស៣៦នាក់បានបាត់បង់ជីវិត នេះបើតាមមន្ត្រីរដ្ឋបាលរាយការណ៍មកសារព័ត៌មានរ៉យទើរ។

នៅជួរជាប់គ្នានោះក្នុងរដ្ឋ អ៊ុតារ៉ាក់ខាន មន្ត្រីរដ្ឋាភិបាលបាននិយាយថា មនុស្ស៤នាក់បានស្លាប់ និង១៣នាក់បានបាត់ខ្លួនដោយសារតែភ្លៀងធ្លាក់មិនឈប់ឈរ។

នៅភាគខាងកើតនៃរដ្ឋ អូឌីស្ហា មានមនុស្សស្លាប់យ៉ាងហោចណាស់ ៦ នាក់ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។

ទឹកជំនន់បានផ្តល់ផលប៉ះពាល់ដល់មនុស្សជិត ៨ សែននាក់ ហើយបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវចាកចោលផ្ទះសម្បែង។ វាក៏បានបង្កការំខានដល់ការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាតផងដែរ រួមជាមួយនឹងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនកន្លែង។

រដ្ឋអំណាចបានជម្លៀសប្រជាជនប្រមាណ ១សែន២ម៉ីននាក់ពីតំបន់ដែលរងផលប៉ះពាល់។

អាជ្ញាធរនៅសង្កាត់ រ៉ាមហ្គារ៍ ភាគខេត្តកើតនៅរដ្ឋ ច្ហារ៍កខាន បានឲ្យដឹងថា មនុស្ស៥នាក់ត្រូវបានទឹកទន្លេ ណាល់ការី ហូរនាំទៅកាលពីថ្ងៃសៅរ៍ ហើយគេក៏បានរកឃើញសាកសពចំនួន៤នាពេលបន្ទាប់។

ប្រភព៖ Channel News Asia

ប្រែសម្រួលដោយ៖ សូរីយ៉ា