Alynana Media Cambodia
Icon Collap
clinic narit

ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈនឹងប្រឈមនឹងការអនុវត្តច្បាប់របស់មន្ត្រីជំនាញករណីរកឃើញថាមានអំពើមិនសុចរិតក្នុងធុរកិច្ច

Media LNN | Aug 25, 2022
ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈនឹងប្រឈមនឹងការអនុវត្តច្បាប់របស់មន្ត្រីជំនាញករណីរកឃើញថាមានអំពើមិនសុចរិតក្នុងធុរកិច្ច
Clinic narith
សាខា ក.ប.ប. ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តកណ្ដាល និងខេត្តកំពត បានដឹកនាំកម្លាំងចុះអង្កេតតាមដានតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ ដេប៉ូ បានសរុបចំនួន ២៩ទីតាំង ទន្ទឹមនឹងនោះបាននាំយកឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pump watch) ចុះប្រតិបត្តិត្រួតពិនិត្យជាក់ស្តែងលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈបានសរុបចំនួន ២៩ទីតាំងផងដែរ។
ជាលទ្ធផល នៅថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២២នេះ និងយោងតាមរបាយការណ៍របស់មន្ត្រីយើង ពុំមានស្ថានីយ ដេប៉ូប្រេងឥន្ធនៈដាក់លក់ក្នុងតម្លៃលើសពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មឡើយ។ ដោយឡែកបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំង ក្នុងចំណោម ២៩ទីតាំង ប្រកបអាជីវកម្មមិនស្មោះត្រង់ និងមិនមានអនុលោមភាពក្នុងធុរកិច្ចរបស់ខ្លួន ដូចនេះមន្ត្រីជំនាញបានចាត់វិធានការតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ។
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
301293980_440631141440037_8170086072362324486_n301367760_440631218106696_1886231231766165257_n301380781_440631104773374_1314713763192664256_n